
នៅទីក្រុងភាគពាយ័ព្យ Beni Mtir ប្រទេសទុយនីស៊ី ក្រុមស្រ្តីបានយកដោយប្រុងប្រយ័ត្នដង្កូវនាងចេញពីសម្បុករបស់វា ដោយប្រើប្រាស់ដៃទទេរ ដើម្បីប្រើប្រាស់វត្ថុដ៏មានតម្លៃនេះ មកកែឆ្នៃធ្វើជាវត្ថុតុបតែងបែបសិល្បៈ។
សរសៃសូត្រហូតរួច ដែលត្រូវបានគេប្រើប្រាប់ដើម្បីបង្កើតបានអ្វីមួយដូចម្ចាស់ធុរកិច្ចលោក Ahmed Zghalនិយាយថាជាកំណាត់សូត្រ បានដំណើរការពីវត្ថុធាតុដើមដោយប្រើប្រាស់តិចនិកមេត្រីភាពបរិស្ថាន ហើយក្រោយមកត្រូវបានគេប្រើប្រាស់ដើម្បីបង្កើតបានជាវត្ថុតុបតែងរាងដូចចង្កៀង ។
បន្ទប់ពិព័រណ៍នៅក្នុងរដ្ឋធានី Tunis (ទុយនីស) ជាទីដែលលោក Zghal ជាម្ចាស់ហាង Alba មានពិព័រណ៍ផលិតចុងក្រោយរបស់លោក ។
លោក Zghal និយាយថា ដំណើរផលិតដែលភាគច្រើនធ្វើដោយដៃនេះ នឹងចំណាយពេលជិត ២១ថ្ងៃ ទើបអាចធ្វើបានផលិតផលចុងក្រោយមួយ ៕