
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា លោក Nelson Matusគឺជាអ្នកសារព័ត៌មានមួយរូបរបស់ម៉ិកស៊ិក ត្រូវបានគេបាញ់សម្លាប់នៅទីក្រុងទេសចរណ៍តំបន់ឆ្នេរ Acapulcoស្ថិតក្នុងរដ្ឋភាគនិរតី Guerrero ប្រទេសម៉ិកស៊ិក ។
សារព័ត៌មានម៉ិកស៊ិក El Universal បានរាយការណ៍ថា លោក Matus គឺជាប្រធានសារព័ត៌មានក្នុងស្រុក Lo Real de Guerreroហើយលោកត្រូវបានគេបាញ់សម្លាប់នៅក្នុងរថយន្តរបស់លោក ពេលចតលើចំណតរថយន្តមុខហាង ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា លោក Matusបានរស់រានពីការព្យាយាមធ្វើឃាត ២លើករួមកហើយកាលពីមុនមក ។
ការស្លាប់របស់លោក បានកើតមានឡើង រយៈពេល ១សប្តាហ៍ប៉ុណ្ណោះ ក្រោយសាកសពរបស់លោក Luis Martin Sanchez ដែលជាអ្នកសារព័ត៌មានម្នាក់របស់កាសែតម៉ិកស៊ិក La Jornada ត្រូវបានរកឃើញ ក្រោយបាត់ខ្លួននៅក្នុងរដ្ឋ Nayarit ។
យោងតាមការរបាយការណ៍របស់ក្រុមឃ្លាំមើលសារព័ត៌មានគឺក្រុមអ្នកកាសែតគ្មានព្រំដែន បានឲ្យដឹងថា ម៉ិកស៊ិក គឺជាប្រទេសដែលគ្រោះថ្នាក់ខ្លាំងបំផុតនៅលើពិភពលោកសម្រាប់អ្នកសារព័ត៌មាន ៕
