
រដ្ឋលេខាធិការក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen និយាយកាលពីថ្ងៃអាទិត្យនៅទីក្រុងភាគខាងលិច Gandhinagar ប្រទេសឥណ្ឌាថា ប្រព័ន្ធធនាគារអភិវឌ្ឍន៍ពហុភាគី នឹងអាចដោះស្រាយថវិកា ២០០ពាន់លានដុល្លារនៅទសវត្សរ៍ក្រោយ។
លោកស្រី Yellen ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌាសម្រាប់ជំនួបជាមួយក្រុមមន្រ្តីហិរញ្ញវត្ថុក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G20 និងក្រុមមន្រ្តីឥណ្ឌានោះ បានប៉ះសម្តីជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយធ្វើដំណើរទៅកាន់មន្ទីរអប់រំជាមួយប្រធានធនាគារពិភពលោកលោក Ajay Banga ។
លោកស្រី បាននិយាយផងដែរពីសារសំខាន់នៃការអប់រំ ហើយវាគឺជាការវិនិយោគដ៏មានប្រសិទ្ធិភាពបំផុតសម្រាប់ដោះស្រាយកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការរួមចំណែករបស់សង្គម។
ដំណើរទស្សនកិច្ចរបស់លោកស្រី នឹងប្រើប្រាស់កិច្ចប្រជុំ G20 ដើម្បីបន្តជំរុញឲ្យមានកំណែទម្រង់នៅតាមធនាគារអភិវឌ្ឍន៍ពហុភាគីហើយនិងឆ្ពោះទៅរកការពន្លឿនវឌ្ឍនភាពយឺតយ៉ាវលើដំណើរការរៀបចំរចនាសម្ព័ន្ធបំណុល សម្រាប់ប្រទេសមានប្រាក់ចំណូលទាប ៕