
យោងតាមក្រុមសាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា នាវាចុងក្រោយធ្វើដំណើរក្រោមកិច្ចព្រមព្រៀងរៀបចំឡើងដោយអង្គការសហប្រជាជាតិ(UN) ដែលអនុញ្ញាតឲ្យមានផ្លូវសុវត្ថិភាពសម្រាប់ការនាំចេញគ្រាប់ធុញ្ញជាតិអ៊ុយក្រែនពីសមុទ្រខ្មៅ បានចាកចេញពីកំពង់ផែនទីក្រុង Odesa កាលពីព្រឹកថ្ងៃអាទិត្យ មុនឱសានវាទឲ្យបន្តកិច្ចព្រមព្រៀង។
រុស្ស៊ីពុំបានយល់ព្រមនោះទេក្នុងការចុះបញ្ជីនាវាថ្មីណាមួយ ចាប់តាំងពីថ្ងៃទី ២៧ ខែមិថុនារហូតមក ហើយផែនការគំនិតផ្តួចផ្តើមនេះ នឹងផុតកំណត់នៅថ្ងៃចន្ទ ទី ១៧ ខែមិថុនា លុះត្រាតែទីក្រុងម៉ូស្គូ ឯកភាពបន្តវា។
ក្រុមមន្រ្តីអ៊ុយក្រែន ពុំបានធ្វើសេចក្តីអធិប្បាយភ្លាមៗនោះទេ ថាតើនាវា TQ Samsun ដែលចងទង់ជាតិទួរគី បានចាកចេញពីទីក្រុង Odesa ឬយ៉ាងណានោះទេ ៕