ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាល ខណ្ឌទួលគោក បានណែនាំអោយ រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ដឹកនាំដោយលោក ជា ឃាង ចៅសង្កាត់ ចុះធ្វើកំណត់ហេតុ អនុញ្ញាតបើកទីតាំងធ្វើចត្តាឡីស័ក អោយដំណើរការឡើងវិញចំនួន ៣ទីតាំង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
យោងតាមរបាយការណ៍ របស់រដ្ឋសង្កាត់ទឹកល្អក់ទី៣ បានបញ្ជាក់ថា ទីតាំង១.ផ្ទះលេខ១៣៥B ផ្លូវលេខ១៩២ ភូមិ៩ ។ ទីតាំងទី២.ផ្ទះលេខ៣៥KB ផ្លូវលេខ២៦៥ ភូមិ១៣។ និងទីតាំងទី៣.ផ្ទះលេខ១M ផ្លូវលេខ២៦៥ ភូមិ១៣ បានអនុវត្តវិធាន របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល បានត្រឹមត្រូវផងដែរ។
ក្នុងឱកាសនោះ លោក ជា ឃាង ចៅសង្កាត់ទឹកល្អក់ទី៣ បានណែនាំអោយម្ចាស់ផ្ទះអនុវត្ត តាមវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងបន្តធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល១៤ថ្ងៃទៀត អនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ដាក់ខ្លួនដាច់ដោយឡែក ចំពោះអ្នកដែលបានជាសះស្បើយពីជំងឺ៕
អត្ថបទ ៖ កុម្ភះ



