ភ្នំពេញ៖ ក្រុមការងារនិពន្ធ និងផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា» ត្រូវបានបោះពុម្ពឡើង ដើម្បីចងក្រងប្រវត្តិសាស្រ្ត និងសមិទ្ធផលដ៏តម្លៃរបស់សម្តេចតេជោ ហ៊ុន សែន។
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារនិពន្ធ និងបោះពុម្ពផ្សាយសៀវភៅ"ហ៊ុន សែន កម្ពុជា" ដឹកដោយលោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយការណ៍ និងបោះពុម្ពផ្សព្វផ្សាយសៀវភៅសម្ដេចទាំងទ្វេ បានរៀបចំធ្វេីពិធីបាឋកថា និងប្រគល់សៀវភៅចំនួន១ពាន់ក្បាល ជូនដល់ លោកឧត្តមសនីយ៍ ហែម ថា មេបញ្ជាការរងកងពលតូចលេខ៧០ និងជានាយសេនាធការកងពល និងមានការចូលរួមពី លោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ «ហ៊ុន សែន កម្ពុជា»។
នាឱកាសនោះ លោក ទុំប៉ែន វីរៈវិទូ បានលេីកឡើងថា ការបោះពុម្ពនេះមានខ្លឹមសារសារៈសំខាន់ជាប្រវត្តិសាស្រ្ត និងសមិទ្ធផលដ៏ត្រចេះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា អស់រយៈពេលជាង៤០ឆ្នាំ និងបន្តគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាថ្ងៃអនាគត បន្តដឹកនាំកម្ពុជទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍ ១០០ឆ្នាំដំណាក់កាលទី១ ផ្តេីមចេញពី សម្ដេចតេជោ ប្រធានគណបក្សប្រជាជន ស្ថាបនិកសន្តិភាពកម្ពុជា។
លោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធ បានលេីកឡេីងពីចំណុចទាំង៨ធំៗ ដែលបាននិពន្ធសៀវភៅនេះឡេីង ទុកជាសៀវភៅប្រវត្តិសាស្រ្ត ដេីម្បីឱ្យក្មេងជំនាន់ក្រោយបានសិក្សា ស្វែងយល់។
លោកឧត្តមសនីយ៍ ហែម ថា បានថ្លែងអំណរគុណដល់ក្រុមការងារបានប្រគល់សៀវភៅដ៏មានតម្លៃមួយនេះដល់ ពលទាហាន នាយទាហាន ចំណុះឱ្យ កងពលតូចលេខ៧០ ហេីយជាក់ស្ដែង សម្ដេចតេជោ ជាអ្នកដឹកនាំកំពូលមួយរូប បានស្ថាបនិកនយោបាយឈ្នះ ឈ្នះ ស្ថាបនិកសន្តិភាព បានកសាងប្រទេសរហូតដល់មានការអភិវឌ្ឍគ្រប់វិស័យ។
លោក ទុំប៉ែន វីរៈវិទូ បន្តថា ក្នុងនាមតំណាងក្រុមការងារស្រាវជ្រាវរបាយការណ៍ និងបោះពុម្ពផ្សាយសៀវភៅចូលរួមការពារសន្តិភាពឱ្យខានតែបាន និងគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាថ្ងៃអនាគត ដេីម្បីបន្តដឹកនាំប្រទេសកម្ពុជា ទទួលបាន "ស្ថិរភាពនយោបាយ សុខសន្តិភាព និងការអភិវឌ្ឍ១០០ឆ្នាំ ដំណាក់កាលទី១ ផ្ដេីមចេញពីសម្ដេចតេជោ ហ៊ុន សែន ស្ថានិកសន្តិភាព និងការអភិវឌ្ឍកម្ពុជា"៕ ដោយ ៖ ឧត្ដម









