
នាយករដ្ឋមន្ត្រីប្រជុះកោះសូឡូម៉ុង (Solomon) លោក Manesseh Sogavare បានវិលត្រឡប់ទៅកាន់ទីក្រុង Honiara វិញហើយ នៅថ្ងៃចន្ទ (ទី១៧ ខែកក្កដា) នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយសប្តាហ៍ នៅប្រទេសចិន ដោយលោកបានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងប៉េកាំងនឹងផ្តល់ការគាំទ្រផ្នែកថវិកាបន្ថែមទៀត ហើយជាមួយគ្នានេះ បានរិះគន់អូស្ត្រាលីថា «មិនមែនអ្នកជិតខាងទេ»។
សហរដ្ឋអាមេរិក អូស្ត្រាលី នូវ៉ែលហ្សេឡង់ និងគណបក្សប្រឆាំងរបស់ប្រជុំកោះសូឡូម៉ុង បានអំពាវនាវឲ្យលោក Sogavare ចុះផ្សាយព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងល្បាតដែលបានចុះហត្ថលេខា នៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន ចំពេលមានការបារម្ភថា កិច្ចព្រមព្រៀងនេះ នឹងនាំឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងបន្ថែមទៀត ក្នុងតំបន់។
ទូរទស្សន៍ ABC បានផ្សព្វផ្សាយថា លោក Sogavare បានប្រាប់សន្និសីទសារព័ត៌មាន នាទីក្រុង Honiara នៅថ្ងៃចន្ទនេះថា ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក មិនគួរភ័យខ្លាចការគាំទ្រផ្នែកនគរបាលរបស់ចិនដល់ប្រជុំកោះសូឡូម៉ុងនោះទេ។ ការយកទំនាក់ទំនងចិន និងប្រជុំកោះសាឡូម៉ុងជាផ្ទាំងស៊ីប គឺមិនមែនជាអ្នកជិតខាង និងខ្វះការគោរព។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ប្រទេសចិនបានយល់ព្រមផ្តល់ជំនួយថវិ កាសម្រាប់ប្រជុំកោះសូឡូម៉ុង។ នៅមុននេះ អូស្ត្រាលីធ្លាប់ជាម្ចាស់ជំនួយ និងជាដៃគូសន្តិសុខដ៏ធំបំផុតរបស់ប្រជុំកោះសូឡូម៉ុង៕