
ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃចន្ទនេះ បានចុះពិនិត្យភូមិមួយនៅខេត្ត Gyeongsang (ខ្យុងសាង) ខាងជើង បន្ទាប់ពីបំណាក់ដីបង្កដោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្ស១៩នាក់ស្លាប់ និង៨នាក់នៅបាត់ខ្លួន ខណៈអ្នកស្លាប់ដោយគ្រោះមហន្តរាយនេះសរុបកើនឡើងដល់យ៉ាងហោចណាស់៤០នាក់។
រួមដំណើរដោយមន្ត្រីភូមិ លោក Yoon បានពិនិត្យមហន្តរាយនៃបំណាក់ដី ដែលបានវាយប្រហារកាលពីថ្ងៃសៅរ៍ និងធានាដល់ជនរងគ្រោះថា រដ្ឋាភិបាលនឹងស្តារឡើងវិញតំបន់ដែលរងការបំផ្លាញ។
លោក Yoon ទើបតែវិលត្រលប់មកពីដំណើរទស្សនកិច្ចនៅក្រៅប្រទេស នៅថ្ងៃចន្ទនេះបានកោះប្រជុំការឆ្លើយតបគ្រោះមហន្តរាយ និងទទួលស្គាល់ពីស្ថានភាពដែលបានធ្វើឲ្យជួបការលំបាក ព្រោះតែការគ្រប់គ្រងខ្សោយនៅតំបន់ដែលងាយទទួលរងគ្រោះ។
ទឹកជនលិច បានវាយប្រហារនៅតំបន់ភាគខាងត្បូង និងភាគកណ្តាល ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ខណៈរដូវភ្លៀង ដែលបានចាប់ផ្តើមតាំងពីចុងខែមិថុនា បានឈានដល់កម្រិតខ្ពស់។