ការប្រយុទ្ធគ្នា នៅស៊ូដង់ បណ្តាលឲ្យកសិករតស៊ូទាំងលំបាកក្នុងការដាំដំណាំ

2023/07/18 02:51:00 am        295

កសិករនៅក្នុងរដ្ឋមួយចំនួននិយាយថា ជម្លោះរវាងក្រុមយោធា នៅក្នុងប្រទេសស៊ូដង់ កំពុងដាក់ហានីភ័យក្នុងការផលិតដំណាំសំខាន់ៗនៅឆ្នាំនេះ ដែលកំពុងគំរាមកំហែងជំរុញឲ្យប្រទេសអាហ្វ្រិកមួយនេះ ធ្លាក់កាន់តែជ្រៅក្នុងភាពអត់ឃ្លាន និងភាពក្រីក្រ។ សារព័ត៌មានរ៉យទ័រ បាននិយាយទៅកាន់បុគ្គលិកផ្តល់ជំនួយ ដែលបានរាយការណ៍ពីការពន្យារពេលក្នុងការដំាដំណាំដូចជាធញ្ញជាតិស្ពៅនិងស្រូវមីយេ ដោយសារតែកង្វះខាតឥណទានពីធនាគារ និងតម្លៃខ្ពស់នៃទិន្នផលសំខាន់ៗ ដូចជាជី គ្រាប់ពូជ និងប្រេងឥន្ធនៈ។

ស្ថានភាពកាន់តែអាក្រក់ សម្រាប់កសិករដែលនិយាយពីវិបត្តិភាពអត់ឃ្លានដែលជិតចូលមកដល់ អាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរជាងការព្យាករណ៍របស់អង្គការសហប្រជាជាតិ និងបុគ្គលិកផ្តល់ជំនួយ។ នៅក្នុងខែឧសភា អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនបានប៉ាន់ប្រមាណថា ចំនួនប្រជាជនដែលនឹងជួបភាពអត់ឃ្លាននៅក្នុងប្រទេសស៊ូដង់ នឹងកើនឡើងដល់១៩,១ លាននាក់នៅត្រឹមខែសីហា ពី១៦,២លាននាក់ដោយសារតែជម្លោះ ដែលបានចាប់ផ្តើមក្នុងខែមេសា។

យោងតាមអង្គការកសិកម្មនិងស្បៀងអាហារអង្គការសហប្រជាជាតិ(FAO) បានឲ្យដឹងថា ជិត៦៥ភាគរយនៃចំនួនប្រជាជនស៊ូដង់៤៩លាននាក់ បានចូលរួមនៅក្នុងវិស័យកសិកម្ម។ អង្គការ FAO បាននិយាយកាលពីសប្តាហ៍មុនថា អង្គការបានចាប់ផ្តើមការចែកចាយបន្ទាន់នូវគ្រាប់ពូជធញ្ញជាតិស្ពៅនិងស្រូវមីយេ សណ្តែកដី និងគ្រាប់ពូជល្ង ហើយសង្ឃឹមថា ឆ្លងកាត់សន្តិសុខស្មុគស្មាញ និងបញ្ហាប្រឈមផ្នែកដឹកជញ្ជូន ដើម្បីផ្តល់បានគ្រប់គ្រាន់លប់លើតម្រូវការមនុស្ស១៣ដល់១៩លាននាក់។

កម្មវិធីស្បៀងអាហារពិភពលោកអង្គការសហប្រជាជាតិ និយាយថា ស្ថាប័ននេះនេះនឹងបន្តវិភាគពីស្ថានភាពក្នុងរយៈពេល៦ខែបន្ទាប់ និងបន្ទាប់ពីការដាំនិងរដូវកាលប្រមូលផល។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm