អំណោយ​ និង​សម្ភារៈ​មួយ​ចំនួន​របស់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ត្រូវ​បាន​ប្រគល់ជូន​មន្ទីរពេទ្យ​ហ្លួង​ម៉ែ

2021/05/18 02:00:08 pm        634

ភ្នំពេញ ៖ ​ឯកឧត្តម ប៉េង ពោធិ៍នា ​តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ​និងអធិការកិច្ច និង​ជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បាន​នាំ​យកថវិកា និងសម្ភារៈមួយចំនួន ប្រគល់ជូនដល់ លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ នាយកមន្ទីរពេទ្យហ្លួងម៉ែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ប៉េង ពោធិ៍​នា ក៏បាន​ពាំនាំ​ការ​ផ្តាំផ្ញើសាកសួរ​សុខទុក្ខ​ពី​សំណាក់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ជូន​ដល់​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ និង​បងប្អូន​ទាំងអស់​នៅ​មន្ទីរពេទ្យ​នេះ ​ដោយ​ក្តី​នឹករលឹក ​និង​ការ​គិតគូរ​អំពី​សុខុមាលភាព​។ ដូច្នេះ​ដើម្បី​រួមចំណែក​នៅ​ក្នុង​ស្ថានការណ៍​ការ​លំបាក​ជាមួយ​រាជរដ្ឋាភិបាល ​និង​ការ​លំបាក​របស់​ក្រុម​គ្រួ​ពេទ្យ​ជួរមុខ​របស់​សម្តេច​តេ​ជោ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ក៏បាន​ចាត់​តំណាង​នាំយក ​នូវ​ស្បៀង អាហារ​ទំនុកបម្រុង​ និង​សម្ភារៈ​វេជ្ជសាស្ត្រ ​មួយ​ចំនួនទៀត​ជា​បន្តបន្ទាប់ ​ដែល​បម្រើ​ឱ្យ​សកម្មភាព​យុទ្ធនាការ បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​មន្ទី​រពេទ្យ​នាពេលនេះ ។

លោក​ឧ​ត្ត​ម​សេនី​យ៍ទោ វេជ្ជបណ្ឌិត សោម សោ​ភណ្ឌ ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​ក្រុមការងារ​ទាំងអស់ ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ក្នុង​ការ​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​។ ​សកម្មភាព​ទាំងនេះ ​បាន​បង្ហាញ​អំពី​ការចូលរួម​របស់​សប្បុរសជន​ ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុង​ការ​យកចិត្តទុកដាក់ រួម​ដៃគ្នា​ជាមួយ​វិស័យ​សុខាភិបាល​ ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​សកម្មភាព ​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​១៩​ នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​សស្រាក់សស្រាំ​។

ឯកឧត្តម ប៉េង ពោធិ៍​នា ក៏បាន​ផ្ដាំផ្ញើ​ដល់​គ្រូពេទ្យ សូម​បន្ត​ការ​ខិតខំ​យកចិត្តទុកដាក់​ បន្ថែមទៀត ដើម្បី​ធ្វើយ៉ាង​ណា​រួមគ្នា ទប់ស្កាត់​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​សូម​ជម្រាប​ផង​ដែរ​ថា ​អំណោយ​ដែល​នាំមក​នៅពេលនេះ​ រួមមាន ៖ ១.​ម៉ាស់​ពេទ្យ ៤៥.០០០​ម៉ាស់ ២.​អង្ករ ៥០០​គីឡូក្រាម ៣.​ទឹក​សុទ្ធ ២០​កេស ៤.​មី ២០​កេស​តូច ៥.​ទឹកស៊ីអ៊ីវ ​២៤០​ដប ៦.​ទឹកត្រី ២៤០​ដប ៧.​អាល់កុល ៥​កាន និង​ថវិកា​មួយ​ចំនួន​ផងដែរ​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm