UPDATE៖ មនុស្សយ៉ាងហោចណាស់១៣ បានស្លាប់ ក្នុងការបាក់រលំអគារនៅក្នុងទីក្រុងគែរ(Cairo) ប្រទេសអេហ្ស៊ីប

2023/07/18 02:32:29 pm        242

អេហ្ស៊ីប៖ សារព័តមានរដ្ឋ Al-Ahram បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់កាលពីថ្ងៃចន្ទ នៅពេលដែលអគារកម្ពស់៥ជាន់មួយខ្នងនៅក្នុងរដ្ឋធានី គែរ (Cairo )ប្រទេសអេហ្ស៊ីប បានដួលរលំ។

អគារនៅក្នុងសង្កាត់ហាដាយ៉េក អេល កូបា ( Hadayek el Kobba ភាគខាងជើងនៃទីក្រុង Cairo ភាគកណ្តាលស្ថិតនៅក្នុងតំបន់សំបូរដោយសំណង់លំនៅដ្ឋានមិនរៀបរយ ដែលក្រុមអ្នកជួយសង្គ្រោះបានស្វែងរកតាមគំនរថ្មបែកបាក់ដើម្បីរកអ្នកនៅរស់រានមានជីវិត។

ការដួលរលំអគារជារឿងធម្មតានៅក្នុងប្រទេសអេហ្ស៊ីប ដោយសារស្តង់ដារសំណង់មិនល្អនៅក្នុងតំបន់ជាច្រើន។

ក្រោយការស៊ើបអង្កេតបឋម រដ្ឋអាជ្ញាសាធារណៈរបស់អេហ្ស៊ីប បាននិយាយថា ការបាក់រលំនេះ ទំនងជាបណ្ដាលមកពីមនុស្សម្នាក់ក្នុងចំណោមអ្នករស់នៅជាន់ផ្ទាល់ដីដែលបានរុះរើជញ្ជាំងមួយចំនួនចេញអំឡុងការងារថែទាំអគារកាលពីពេលថ្មីៗនេះ ។ 

បុរសនោះ ត្រូវបានចាប់ខ្លួននិងនាំទៅសាកសួរ ។ 

ក្រសួងសាមគ្គីសង្គមរបស់ប្រទេសអេហ្ស៊ីប បាននិយាយថា ខ្លួនបានផ្ដល់ប្រាក់ចំនួន ៦ម៉ឺនផោនស្មើរនឹង ១៩៣៩ ដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុនេះ ។ 

គេនៅពុំទាន់បានដឹងច្បាស់ភ្លាមៗទេ ថាតើការបាក់រលំអគារនេះបណ្ដាលមកពីមូលហេតុអ្វី៕


អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        2
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm