តំបន់អាស៊ី អឺរ៉ុប និងភាគច្រើនរបស់សហរដ្ឋអាមេរិក បានទទួលរងការហក់ឡើងកម្ដៅ ក្រោមរលកកម្ដៅខ្លាំង កាលពីថ្ងៃចន្ទ ខណៈសីតុណភាពពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ ហើយមេដឹកនាំសហរដ្ឋអាមេរិកបានព្យាយាមធ្វើឲ្យទំនាក់ទំនងការទូតផ្នែកអាកាសធាតុជាមួយប្រទេសចិនល្អឡើងវិញ។

សហរដ្ឋអាមេរិកត្រូវបានដុតកម្លោចដោយកម្តៅខ្ពស់បំផុតនៅភាគខាងលិចនិងខាងត្បូងដែលបានរងការវាយប្រហារដោយភ្លៀងធ្លាក់ បង្កជាទឹកជំនន់នៅភាគឦសាន និងឆ្លក់ផ្សែងភ្លើងឆេះព្រៃនៅក្នុងតំបន់ Midwest។
យោងតាមក្រុមអ្នកព្យាករ កម្ដៅមិនស្រុតចុះ បានគ្របដណ្តប់នៅភាគខាងលិចសហរដ្ឋអាមេរិក បានរុញសីតុណ្ហភាពនៅវាលខ្សាច់ជ្រលងមរណៈ Death Valley នៃរដ្ឋកាលីហ្វ័រនីញ៉ាដល់១២៨ ហ្វារិនហៃឬ ៥៣ អង្សារសេ កាលពីថ្ងៃអាទិត្យ ហើយបានរក្សាកម្រិតខ្ពស់ប្រចាំថ្ងៃនៅក្នុងទីក្រុង Phoenix រហូតដល់លើស ១១០ ហ្វារិនហៃ ឬ៤៣ អង្សាសេ ពេញមួយសប្តាហ៍។ នោះនឹងបំបែកកំណត់ត្រារយៈពេល១៨ថ្ងៃជាប់គ្នាលើសកាលពីកន្លងទៅ ដោយហក់ឡើងលើស១១០ហ្វារិនហៃ។

ទោះបីជាជិតមួយភាគបួននៃចំនួនប្រជាជនអាមេរិក បានធ្លាក់ចុះក្រោមការប្រឹក្សាអំពីកម្ដៅខ្លាំងក៏ដោយ ភ្លៀងធ្លាក់ខ្លាំងបានបំផ្លិចបំផ្លាញរដ្ឋ វើម៉ិន (Vermont) និងផ្នែកខ្លះនៃរដ្ឋ ផែនស៊ីលវេនៀ (Pennsylvania) ជាកន្លែងដែលទឹកជំនន់ដ៏គំហុកបានឆក់យកជីវិតមនុស្ស៥ នាក់ និងហូរគួចនាំរថយន្ត ទៅតាមទឹក កាលពីចុងសប្តាហ៍។
ទន្ទឹមនឹងនេះ ផ្សែងចេញពីភ្លើងឆេះព្រៃក្នុងប្រទេសកាណាដា បានហុយរសាត់គ្រប់ដណ្ដប់ពេញតំបន់បឹងធំ Great Lakes, តំបន់ខ្ពង់រាបHigh Plains និងផ្នែកផ្សេងទៀតនៃតំបន់ Midwest ដែលជំរុញឲ្យមានការជូនដំណឹងអំពីគុណភាពខ្យល់ និងណែនាំឲ្យមនុស្សចាស់ និងមនុស្សដែលងាយរងគ្រោះផ្សេងទៀត បន្តស្នាក់នៅក្នុងផ្ទះ៕
