ការដួលរលំនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន ជះផលប៉ះពាល់រយៈពេលមធ្យម

2023/07/18 05:36:00 pm        123

ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ (ទី១៧ ខែកក្កដា) បានសម្រេចបញ្ឈប់ការចូលរួមរបស់ខ្លួន ក្នុងកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យមានការនាំចេញនូវគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែនជាង ៣២លានតោន ក្នុងឆ្នាំកន្លងទៅ ដោយការដកខ្លួនរបស់រុស្ស៊ីនេះ នាំឲ្យភាគីជាច្រើនអំពាវនាវឲ្យស្តារកិច្ចព្រមព្រៀងនេះឡើងវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្រោយមានព័ត៌មានពីការផ្អាកនេះ អ្នកវិភាគខ្លះ បានលើកឡើងថា ការដួលរលំនៃកិច្ចព្រមព្រៀងដែលបិទច្រកនាំចេញតាមសមុទ្រខ្មៅនេះ គួរតែមានផលប៉ះពាល់ភ្លាមៗតិចតួចនាពេលនេះ ប៉ុន្តែក្នុងរយៈពេលមធ្យមបង្កើតភាពតានតឹងផ្នែកទីផ្សារ និងជំរុញឲ្យតម្លៃម្ហូបអាហារឡើងថ្លៃ។

ស្ថានភាពនេះ គឺខុសគ្នាខ្លាំង កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលនៅពេលនោះ ប្រទេសរុស្ស៊ីបានចាប់ផ្ដើមលុកលុយប្រទេសអ៊ុយក្រែនទាំងស្រុង រហូតបង្កើតបានជាសង្គ្រាមរ៉ាំរ៉ៃមកដល់សព្វថ្ងៃ និងបានកាត់ផ្តាច់ការដឹកជញ្ជូនតាមសមុទ្រខ្មៅ ដែលជាផ្លូវនាំចេញដ៏សំខាន់ សម្រាប់ផលិតផលកសិកម្មរបស់អ៊ុយក្រែន។

គួរបញ្ជាក់ដែរថា ទីក្រុងគីវ (Kyiv) គឺជាអ្នកនាំចេញប្រេងគ្រាប់ផ្កាឈូករ័ត្នធំជាងគេបំផុត និងជាប់លំដាប់ទី៤ សម្រាប់ស្រូវសាលី និងពោត ហើយអវត្តមានរបស់ទីក្រុងនេះពីទីផ្សារពិភពលោក បានធ្វើឲ្យតម្លៃទីផ្សារសកលឡើងខ្ពស់ កាលពីខែឧសភា។ កិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យបើកច្រកនាំចេញ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានជួយធានាការផ្គត់ផ្គង់ដល់ប្រទេសនាំចូល និងធ្វើឲ្យតម្លៃធ្លាក់ចុះ បើទោះបីជាការប្រយុទ្ធគ្នា បានកាត់បន្ថយទិន្នផលកសិកម្មរបស់ប្រទេសអ៊ុយក្រែនក៏ដោយ។

លោក Gautier Le Molgat អ្នកវិភាគនៅក្រុមហ៊ុន Agritel ដែលផ្តល់ទិន្នន័យ និងការវិភាគលើទីផ្សារកសិកម្មបាននិយាយថា៖ «នៅឆ្នាំ ២០២៣-២០២៤ ប្រទេសអ៊ុយក្រែនគួរតែបាននាំចេញស្រូវសាលីតិចជាង ៦លានតោន និងពោតតិចជាង ១០លានតោន»។

យ៉ាងណាក្ដី ការមានផលប៉ះពាល់តិចតួចភ្លាមៗពីការផ្អាកនៃការនាំចេញរបស់អ៊ុយក្រែន គឺមួយផ្នែកដោយសារតែពេលវេលា ពោលគឺពេលនេះជារដូវប្រមូលផល នៅអឌ្ឍគោលខាងជើង ហើយលោក Le Molgat បាននិយាយថា តម្រូវការនាពេលអនាគត នឹងត្រូវបានដឹងច្បាស់លាស់ នៅចុងបញ្ចប់នៃការប្រមូលផលនេះ ដោយលោកបានបន្ថែមថា នេះគឺជារយៈពេលស្ងប់ស្ងាត់​នៅ​លើទីផ្សារដែលមានប្រតិកម្មតិចតួចចំពោះព័ត៌មាននៃការផ្អាកកិច្ចព្រមព្រៀងនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm