កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅ នៅក្នុងអ៊ុយក្រែនភាគខាងត្បូង និងភាគខាងកើត ដោយប្រើយានដ្រូន និងមីស៊ីលបាលិស្ទិក។

កងទ័ពអាកាស បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram នៅព្រឹកថ្ងៃអង្គារនេះថា កំពង់ផែOdesaភាគខាងត្បូង និងតំបន់ Mykolaiv( មីកូឡេអ៊ីវ), Donetsk, Kherson, Zaporizhia និងតំបន់ Dnipropetrovsk ទាំងអស់ កំពុងស្ថិតនៅក្រោមការគំរាមកំហែងនៃការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី។

កងទ័ពនោះ បានបន្ថែមថា រុស្ស៊ីក៏អាចនឹងកំពុងប្រើប្រាស់អាវុធបាលិស្ទិក ដើម្បីវាយប្រហារតំបន់Poltava, Cherkasy, Dnipropetrovsk, Kharkiv និង Kirovohrad ផងដែរ។
លោក Oleh Kiper ជាប្រធានរដ្ឋបាលយោធានៃតំបន់Odesa បាននិយាយថា ប្រព័ន្ធការពារដែនអាកាសនៅទីនោះ បានចូលរួមនៅក្នុងការវាយបកទៅនឹងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីវិញ។
លោក Kiper បាននិយាយនៅលើTelegramថា៖«រលកនៃការវាយប្រហារជាច្រើន ទំនងជាកើតឡើងតទៅទៀត»៕