ឯកឧត្តម ប្រាក់ សុខុន៖ ការបម្រើពលរដ្ឋរបស់បក្សប្រជាជន ស្ដែងចេញតាមការរក្សាសន្តិភាព និងអភិវឌ្ឍន៍

2023/07/18 06:28:43 pm        61

កណ្ដាល៖ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងកំពុងខិតខំបម្រើប្រជាពលរដ្ឋ ដែលស្ដែងចេញតាមរយៈការថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំប្រាសាទ ស្រុកស្អាង នៅថ្ងៃទី១៨ ខែកក្កដា នេះ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ក្នុងពេលជាប់ឆ្នោត ពីមួយអាណត្តិទៅមួយអាណត្តិ គឺគណបក្សប្រជាជនកម្ពុជា បាន​ខិតខំខ្លាំងណាស់ ក្នុងការបម្រើប្រជាពលរដ្ឋ មិនដែលបន្ធូរដៃ ឬជិះសេះលែងដៃនោះទេ ។ ពិសេស គឺការខិតខំថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ នៅកម្ពុជា ដើម្បីកុំឱ្យកើតមានសង្គ្រាមជាថ្មី ធ្វើឱ្យពលរដ្ឋរស់នៅដោយសុខសាន្ត ។

ឯកឧត្តម បានបន្ថែមថា ទន្ទឹមនឹងដៃម្ខាងថែរក្សាសន្តិភាពនេះ គឺដៃម្ខាងទៀតរាជរដ្ឋាភិបាល បាន ខិតខំ​ប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន ក៏ដូចជាបានទាក់ទាញវិនិយោគិន​បរទេសមក ធ្វើការវិនិយោគនៅកម្ពុជា បង្កើតការងារដល់ពលរដ្ឋ និងអាចរកប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។

ឯកឧត្តម ប្រាក់ សុខុន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តបោះឆ្នោតគាំទ្រ​គណបក្សប្រជាជន​កម្ពុជា ឲ្យបានបន្តដឹកនាំថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យកាន់តែមានការ​រីកចម្រើន ។

ពលរដ្ឋ ដែលគាំទ្រគណបក្សជាជនកម្ពុជា បានលើកឡើងថា ​ពួកគេនៅតែជឿទុកចិត្តលើ​គណបក្ស​ប្រជាជកម្ពុជា ព្រោះឃើញនូវលទ្ធផលជាក់ស្ដែង ​គឺការរក្សាបាននូវសុខសន្តិភាព ​និងការអភិវឌ្ឍ​ប្រទេស​ ឲ្យមានការរីកចម្រើន​ ពីមួយអាណត្តិទៅមួយអាណត្តិ ។

ចំណែក ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រាសាទ​ បានថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋក្នុងឃុំ ជាពិសេសសមាជិក ​សមាជិកាគណបក្ស ​ដែលបានបោះឆ្នោតគាំទ្រជារៀងរាល់ អាណត្តិ ​ហើយបានជាប់ឆ្នោតរាល់អាណត្តិ ។

ក្នុងនាមក្រុមការងារ​គណបក្ស ឯកឧត្តម ក៏បានប្ដេជ្ញាចិត្ត ​បន្តជួយ​អភិវឌ្ឍន៍​មូលដ្ឋាន​ឃុំឲ្យកាន់ តែ​រីកចម្រើន ខណៈក្នុងអាណត្តិកន្លងមក​ ក្រុម​ការងារ​ចូលរួម​អភិវឌ្ឍន៍​សមិទ្ធផល​ជាច្រើន ដូចជា​ផ្លូវបេតុង ការដាក់ភ្លើងសូឡាបំភ្លឺផ្លូវ ជាដើម ហើយគ្រោងសាងសង់ស្ពានបេឡេ ​សម្រាប់ឃុំតាលន់ មកឃុំប្រាសាទ ផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត

2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm