រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ក្រើនរំឭក​ឱ្យ​មន្ត្រី​ជំនាញ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការវិភាគ​រក​មេរោគ​កូ​វីដ​-១៩

2021/05/18 09:59:50 pm        567

ព្រះសីហនុ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ អមដំណើរ​ដោយ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ​និង​សមត្ថកិច្ច​ ស្ថាប័ន​ពាក់ព័ន្ធ បាន​អញ្ជើញ​ត្រួតពិនិត្យ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​រក​មេរោគ​កូ​វីដ​-១៩ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ​ដែលមាន​ទីតាំង ​នៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ដ ​ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ដ​ព្រះសីហនុ អង្គារ ​៧​កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​។

នៅក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ណែនាំ​ដល់​ក្រុមគ្រូពេទ្យ​ផ្នែក​មន្ទីរពិសោធន៍ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី ដែលមាន​ហានិភ័យ​ខ្ពស់ និង​ត្រូវតែ​មានការ ប្រុងប្រយ័ត្ន ដោយ​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ កុំ​ធ្វេសប្រហែស​នាំ​ឱ្យមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ មក​ខ្លួនឯង​។

ជាមួយគ្នា​នោះ លោក​វេជ្ជបណ្ឌិត ផេង សេ​ច័ន្ទ​គ្រឹះ​ស្នា អ្នក​សម្របសម្រួល​រួម នៃ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ ប្រាប់ថា ​មន្ទីរពិសោធន៍ ​មាន​បុគ្គលិក​ចំនួន ១០​នាក់ ដើម្បី​បំរើ​សេវា​ពិសោធន៍​ជំងឺ​ទូទៅ ពិសេស​ជំងឺ​កូ​វីដ​-១៩ ​ប្រសិនបើ​មាន​សម្ភារៈ ​គ្រប់គ្រាន់ គឺ​ក្រុម ការងារ អាច​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ចន្លោះ​ពី ៣០០ ​ទៅ ៤០០​នាក់ ក្នុង​មួយថ្ងៃ​។ នេះ ជា​ការ​បញ្ជាក់​ប្រាប់​ឱ្យដឹង​ពី​លោក ​ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ ​នា​រសៀល​ថ្ងៃទី​១៨ ខែឧសភា​នេះ​។

លោក បន្ដថា ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ជួរមុខ ជួរ​ក្រោយ និង​ក្រុម គ្រូពេទ្យ​ផ្នែក​មន្ទីរពិសោធន៍ ​ដែល​បាន​ខិតខំ​បំពេញការងារ​មិន​ខ្លាច​នឿយហត់​ទាំង​ថ្ងៃទាំងយប់ មិន​ថា​ភ្លៀង ឬ​ថ្ងៃ​ក្តៅ ​ដោយ មិនបាន​សម្រាក​គ្រប់គ្រាន់​ក្នុង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ សូម​បន្ដ​រួមគ្នា​កាត់ផ្តាច់​ប្រភព​ចម្លង​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​សហគមន៍ ឱ្យ​បាន​ជោគជ័យ​។ មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​នេះ បើក​ដំណើរការ​ដំបូង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ម៉ាស៊ីន​ពិសោធន៍ និង​សម្ភារៈ​ពិសោធន៍​សម្រាប់​ពិសោធន៍ ២.០០០​សំណាក តែប៉ុណ្ណោះ​។ ខេត្ត​ព្រះសីហនុ មានការ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ​-១៩ ទំហំ​ធំ តម្រូវការ​សម្ភារៈ​វិភា​គ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ចំនួន​ច្រើន ​បានធ្វើ ឱ្យ​មន្ទីរ​ពិសោធន៍ មានការ​ខ្វះខាត​សម្ភារៈ វិភា​គនេះ ទើប​រដ្ឋបាល​ខេត្ដ ​បាន​និងកំពុង​បញ្ជា​ទិញ​សម្ភារៈ​បន្ថែម​។ ទន្ទឹមនឹងនោះ​ ក្រសួងសុខាភិបាល បាន​ជួយឧបត្ថម្ភ​នូវ​សម្ភារៈ​ធ្វើ​តេស្ដ​លឿន (Rapid Test) និង​ការ​បញ្ជាទិញ​របស់​រដ្ឋ​បាល​ខេត្ត ដើម្បី ពន្លឿន​ការ​យក​សំណាក​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់ (​តំបន់​ក្រហម​) ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃទី​១៣ ​ខែឧសភា ឆ្នាំ​២០២១ កន្លងមក ​បានធ្វើឱ្យ​អត្រា​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មានការ​ថយចុះ​។

លោក បញ្ជាក់​បន្ថែមថា ​បើតាម​ការណែនាំ​របស់ អង្គការ​សុខភាព​ពិភពលោក​ ត្រូវ​តាមដាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ ចំនួន ២១​ថ្ងៃ ម្យ៉ាងទៀត ការព្យា​បាល​អ្នកជំងឺ​កូ​វីដ​-១៩ ​កម្រិតធ្ងន់​ ត្រូវ​តេស្ត​ម៉ាស៊ីន​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ (PCR) ​ដោយ​ទទួល លទ្ធផល​អវិជ្ជមាន​ពីរដង ​ទើប​ឱ្យ​ចេញពី​មន្ទីរពេទ្យ និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ​១៤​ថ្ងៃ​បន្តទៀត​។ ​ដោយឡែក អ្នកជំងឺ​កូ​វីដ​-១៩​ កម្រិត​ស្រាល ត្រូវ​ធ្វើ​តេស្ត​ម៉ាស៊ីន​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ (PCR) ទទួល​លទ្ធផល​អវិជ្ជមាន​មួយដង អាច​ឱ្យ​ចេញពី​មន្ទីរ ពេទ្យ​បាន ប៉ុន្តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ​រយៈពេល១៤​ថ្ងៃ​បន្តទៀត​ដូចគ្នា​ដែរ​៕

អត្ថបទ ​៖ គង់ ប៊ុន​ថា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm