លោក Kerry ៖ អាមេរិក និងចិន ត្រូវតែទុករឿងនយោបាយមួយឡែកដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ

2023/07/18 07:25:03 pm        76

អាមេរិក៖ លោក John Kerry បេសកជនទទួលបន្ទុកបម្រែបម្រួលអាកាសធាតុរបស់ប្រធានាធិបតី Biden បានព្រមានកាលពីថ្ងៃចន្ទនៅក្នុងបន្តកិច្ចពិភាគ្សាជាមួយទីក្រុងប៉េកាំងដែលបានជាប់គាំងរយៈពេលជិត១ឆ្នាំក្នុងពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយថា សហរដ្ឋអាមេរិក និងចិន នឹងអស់ពេលដើម្បីបញ្ចៀសអនាគតដ៏គួឲ្យព្រួយបារម្ភ ដែលនាំមកដោយការឡើងកម្តៅសកល។ ខណៈកិច្ចពិភាក្សាបានធ្វើឡើង ប្រទេសចិនកំពុងទទួលរងកម្តៅខ្លាំង ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បាននិយាយថា សីតុណ្ហភាពនៅក្នុងផ្នែកជាច្រើន នៅតំបន់ស៊ីនជាំងភាគខាងលិច បានឈានដល់៥២.២អង្សាសេ កាលពីថ្ងៃអាទិត្យ ជាកំណត់ត្រាសម្រាប់ប្រទេសនេះ។

រលកកម្តៅបានវាយបក់មកលើទ្វីបអឺរ៉ុប និងនៅទូទាំងសហរដ្ឋអាមេរិក ដោយមានកម្តៅខ្លាំងនៅភាគខាងត្បូង និងនៅភាគនិរតី។ លោក Kerry និយាយថា ពិភពលោកទាំងមូលកំពុងសំឡឹងទៅរកប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ និងប្រទេសបំពុលបរិស្ថានធំៗដើម្បីកាត់បន្ថយជាបន្ទាន់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាការព្រមានយ៉ាងគ្រោះថ្នាក់ចំពោះភពផែនដី។ លោកបានអំពាវឲ្យរដ្ឋាភិបាលចិន ដើម្បីទប់ស្កាត់ការពង្រីកឆាប់រហ័សនៃក្រុមរោងចក្រថាមពលអគ្គិសនីដុតធ្យូង។ កិច្ចប្រជុំ គឺជាកិច្ចពិភាក្សាដ៏មានសារៈសំខាន់ស្តីពីបម្រែបម្រួលអាកាសធាតុ ដែលប្រទេសទាំងពីរ បានធ្វើឡើងចាប់តាំងពីខែសីហា នៅពេលរដ្ឋាភិបាលចិន បានបិទការជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីអតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់លោក Kerry ទៅកាន់ប្រទេសចិន ធ្វើឡើងបន្ទាប់ពី ដំណើរទស្សនកិច្ចធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងរដ្ឋមន្ត្រីរតនាគារលោកស្រី Janet Yellen ក្នុងគោលបំណងធ្វើឲ្យមានស្ថិរភាពទំនាក់ទំនង ដែលស្ថិតនៅក្នុងការដួលរលំជំវិញស្ថានភាពកោះតៃវ៉ាន់ និងការកើនឡើងការប្រជែងផ្នែកយោធា ភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យានៅក្នុងតំបន់ប៉ាស៊ីហ្វិក។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm