រលកកម្ដៅក្ដៅខ្លាំង កំពុងវាយប្រហារ នៅទូទាំងពិភពលោក

2023/07/18 07:41:42 pm        236

ក្រិក៖ ក្នុងខណៈដែលសីតុណ្ហភាពបានឡើងដល់កម្រិតខ្ពស់ថ្មី កាលពីថ្ងៃចន្ទ (ទី១៧ ខែកក្កដា ) អាជ្ញាធរសុខាភិបាលបានធ្វើការព្រមានតាំងពីតំបន់ នៅអាមេរិកខាងជើងទៅកាន់ទ្វីបអឺរ៉ុប និងអាស៊ី ដោយជំរុញឲ្យប្រជាជនព្យាយាមរក្សាជាតិទឹកក្នុងខ្លួន និងជ្រកក្នុងម្លប់ ដើម្បីចៀសវាងការរលាកពីកម្ដៅព្រះអាទិត្យដែលកំពុងក្ដៅខ្លាំង ដោយនេះជាការក្រៀនរំលឹកយ៉ាងខ្លាំងក្លាអំពីផលប៉ះពាល់នៃការឡើងកម្ដៅផែនដី។

នៅជិតទីក្រុងអាទែន (Athens) ប្រទេសក្រិក ភ្លើងពីចំហេះព្រៃ បានរាលដាលយ៉ាងលឿនរហ័សដោយសារខ្យល់បក់ខ្លាំង ដោយទីក្រុងឆ្នេរដ៏ពេញនិយម Loutraki ដែលនៅទីនោះ អភិបាលក្រុងបាននិយាយថា ជំរុំវិស្សមកាលសម្រាប់ក្មេងៗ បានស្ថិតនៅក្រោមការគំរាមកំហែង។

ការឡើងកម្ដៅ នាពេលនេះ បានវាយប្រហារស្ទើរគ្រប់តំបន់ទូទាំងពិភពលោក ហើយបើយោងតាមសេវាតាមដានអាកាសធាតុរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា ខែមិថុនាគឺជាខែដែលក្តៅបំផុតរបស់ពិភពលោក ខណៈក្នុងខែកក្កដា ការឡើងកម្ដៅ ក៏ទំនងជាខ្ពស់ជាងខែមុនផងដែរ។

នៅប្រទេសចិន មានសេចក្ដីរាយការណ៍ពីកម្រិតឡើងខ្ពស់ថ្មី សម្រាប់ពាក់កណ្តាលខែកក្កដា នៅភាគពាយព្យប្រទេសដែលសីតុណ្ហភាពឡើងដល់ ៥២,២អង្សាសេ នៅភូមិសាន់ប៉ាវ (Sanbao) ក្នុងតំបន់ស៊ីនជាង (Xinjiang) ដោយនេះជាការឡើងកម្ដៅលើសពី ៥០,៦អង្សាសេ ដែលកើតមានកាលពី ៥ឆ្នាំមុន។

មានការចេញសេចក្ដីជូនដំណឹងឲ្យប្រយ័ត្នប្រយែងពីជំងឺសុរិយរោគឬ អាការៈថប់ដង្ហើមដោយសារកម្តៅ ក្នុងខេត្តចំនួន៣២ ក្នុងចំណោមខេត្តចំនួន៤៧ របស់ប្រទេសជប៉ុន ដែលភាគច្រើននៅតំបន់ភាគកណ្តាល និងភាគនិរតី។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៦០នាក់ ត្រូវបានព្យាបាលពាក់ព័ន្ធនឹងនេះ ក្នុងនោះ ៥១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុងតូក្យូ។

ចំណែកនៅរដ្ឋភាគខាងលិច និងភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលធ្លាប់មានសីតុណ្ហភាពខ្ពស់ មនុស្សជាង ៨០លាននាក់ កំពុងស្ថិតនៅក្រោមការផ្ដល់ការប្រឹក្សា ដោយសាររលកកម្តៅដែលកាន់តែរីករាលដាល និងសឹងតែទ្រាំមិនបាន បានវាយប្រហារតំបន់នេះ។ ជាក់ស្ដែង ជ្រលងមរណៈ (Death Valley) របស់រដ្ឋកាលីហ្វ័រញ៉ា ដែលជារឿយៗ តែងស្ថិតក្នុងចំណោមកន្លែងក្តៅបំផុតលើផែនដី បានឡើងដល់កម្រិតខ្ពស់ ៥២អង្សាសេ កាលពីរសៀលថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា)។

នៅទ្វីបអឺរ៉ុប ជនជាតិអ៊ីតាលី ត្រូវបានព្រមានឲ្យត្រៀមសម្រាប់«រលកកម្ដៅក្ដៅខ្លាំងបំផុតនៃរដូវក្តៅនេះ និងក៏ជារដូវមួយ ក្នុងចំណោមរដូវ ដែលក្ដៅខ្លាំងបំផុតគ្រប់ពេលវេលា ជាមួយនឹងការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ទីក្រុងចំនួន ១៦ ក្នុងនោះរួមមានទីក្រុងរ៉ូម បូឡូញ៉ា (Bologna) និងហ្វ្លូរ៉ង់ (Florence)៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm