រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​២០​នាក់​ ក្នុង​រោងចក្រ​មួយ​កន្លែង ​នៅ​ស្រុក​កំពង់ត្រឡាច

2021/05/18 10:23:18 pm        465

កំពង់ឆ្នាំង​៖ យ៉ាងហោចណាស់​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​២០​នាក់​ទៀត ​នៅក្នុង​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន​អៅ​ដរ​ ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច ​ខេត្តកំពង់ឆ្នាំង​ ត្រូវ​បាន​រកឃើញ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ឲ្យ​ដឹងពី​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល ​នា​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​នេះ ។

លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន បាន​បន្តថា កម្ម​ការិនី​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន​អៅ​ដរ​ ស្ថិតក្នុង​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ​ចំនួន​១៤​នាក់​ រស់នៅ​ក្នុងភូមិ​ក្ងោកពង់​ និង​ភូមិ​ត្រពាំង​ព្រីង​ ឃុំ​ស្វាយ​ជុគ ស្រុក​សាមគ្គី​មានជ័យ ​និង​ជនបរទេស​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នោះ​ចំនួន​៦​នាក់ ​ផ្សេងទៀត ​បាន​រកឃើញ​ផ្ទុក​វិជ្ជមាន​កូ​វីដ​១៩ ​ក្រោយពី​ក្រុមការងារ​បាន​ដាក់​ការសង្ស័យ​ទៅលើ​អ្នកបើកបរ​រថយន្ត​ដឹក​កម្ម​ការិនី​ម្នាក់​រួចមក​។

លោក​វេជ្ជបណ្ឌិត​ បា​នប​ន្ត​ថា ប៉ុន្មាន​ថ្ងៃមុន ក្រុមការងារ​ឆ្លើយតប​បន្ទាន់​បាន​រក​ឃើញ​ស្ត្រី​ជា​ម្តាយ​របស់​អ្នកបើកបរ​ឡាន​ដឹក​កម្ម​ការិនី​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន​មាន​វិជ្ជមាន​កូ​វីដ​១៩​ ក៏ប៉ុន្តែ​ស្ត្រី​រូបនោះ ​មិនដែល​ទៅណា​នោះឡើយ​។​ ក្រោយ​ការស្រាវជ្រាវ ក្រុមការងារ​បាន​ដាក់​ការសង្ស័យ​ទៅលើ​កូនប្រុស​របស់​គាត់​ជា​អ្នកចម្លង បន្ទាប់មក​ក៏បាន​យក​សំណាក​កម្ម​ការិនី​ជិះ​ក្នុង​ឡាន​នោះ​ចំនួន​៥០​នាក់​ ដើម្បី​ធ្វើតេស្ត ​ជា​លទ្ធផល​មានកម្មការិនី​ចំនួន​១៤​នាក់ ​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ​ក្នុងនោះ ​មាន​៣​នាក់​ជា​អ្នក​ជិះ​អែប​តៃកុង​ឡាន​តែម្តង​។ ចំណែក​ការ​ធ្វើ​តេស្ត​សំណាក​ជនបរទេស​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​នោះ​ចំនួន​៦​នាក់​ផ្សេងទៀត ​ក៏មាន​វិជ្ជមាន​កូ​វីដ​១៩​ដូចគ្នា​ផងដែរ​។

លោក​វេជ្ជបណ្ឌិត​ បា​នប​ន្ថែ​ម​ថា អ្នក​វិជ្ជមាន​កូ​វី​១៩​ទាំង​២០​នាក់​នោះ​ បាន​យក​ទៅ​ដាក់អោយ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច ​ហើយ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​កំពុង​យក​សំណាក​ធ្វើតេស្ត​រក​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ក្នុង​រោងចក្រ​នោះ​បន្តទៀត​។

អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ឆ្នាំង​ បានឲ្យដឹងថា រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​វិញ បាន និង​កំពុង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ​ពិភាក្សា​រក​ដំណោះស្រាយ​ក្នុង​ការ​បិទ​ខ្ទប់​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន ​និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ រួម​នឹង​អ្នក​នាំ​ជំងឺ​នេះ​ ចូល​រោងចក្រ ដើម្បី​ទប់ស្កាត់​អោយ​ទាន់​ពេលវេលា ​កុំអោយ​ជំងឺ​នេះ ​រាលដាល​បន្តទៀត​។

ដោយឡែក​លោក វន ស៊ីថា អភិបាលស្រុក​សាមគ្គី​មានជ័យ ​បានឲ្យដឹងថា ក្រុមការងារ​ថ្នាក់​ស្រុក​កំពុង​ចុះទៅ​ភូមិ​ក្ងោកពង់ ​និង​ភូមិ​ត្រពាំង​ព្រីង ឃុំ​ស្វាយ​ជុគ ​ដើម្បី​ណែនាំ​ប្រជាពលរដ្ឋ​បន្ថែម ​រួម​នឹង​បិទ​ខ្ទប់ជា​បណ្តោះអាសន្ន​សិន ​កុំអោយ​មានការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​៕

​អត្ថបទ ៖ ហុង វាស្នា  

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm