ក្លិបនៅលីគកំពូលកម្ពុជា កំពុងសម្រុកនាំយក កីឡាករកូតាអាស៊ានមករួមក្លិប

2023/07/18 08:53:09 pm        479

លីគកំពូលកម្ពុជារដូវកាលថ្មី បានកែប្រែទម្រង់មួយចំនួនក្នុងការដាក់កីឡាករបរទេសនៅលើទីលាន ដែលបន្ថែមឲ្យមានកីឡាករអាស៊ានម្នាក់ទៀត ដូច្នេះនៅលើទីលានអាចដាក់កីឡាករបរទេសបាន ៥រូប បើសិនជាមានកីឡាករអាស៊ានម្នាក់។

ហេតុដូចនេះហើយ ទើបក្លិបនៅលីគកំពូលកម្ពុជា បានកំពុងស្វះស្វែងរកកីឡាករអាស៊ានមករួមក្លិប ដែលបច្ចុប្បន្នមានក្លិបចំនួន ៨ហើយ ដែលបាននាំចូលកីឡាករកូតាអាស៊ាន លើកលែងតែក្លិប ២ប៉ុណ្ណោះមិនទាន់នាំចូល កីឡាករកូតាអាស៊ានរួមមាន បឹងកេត និង Tiffy Army FC។

ម្សិលមិញនេះ ក្លិបចំនួន២បន្ថែមទៀតហើយ នៃលីគកំពូលកម្ពុជា បានប្រកាសនាំយកកីឡាករអាស៊ានមករួមក្លិប រួមមាន ព្រះខ័នរាជស្វាយរៀងបានបង្ហាញ ខ្សែប្រយុទ្ធជម្រើសជាតិឡាវ Bounphachan Bounkong វ័យ ២២ឆ្នាំ ដែលផ្ទេរមកពីក្លិប Young Elephants នៃលីគកំពូលឡាវ ដែលរូបគេបង្ហាញខ្លួនឲ្យក្លិបជើងឯក លីគកំពូលឡាវរដូវកាល ២០២២/២៣ មួយនេះបាន ៥៨ប្រកួត ស៊ុតបញ្ចូលទីបាន ៤០គ្រាប់ និង ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញកីឡាករអាស៊ានម្នាក់ដែរ ដែលមានសញ្ជាតិ មីយ៉ាន់ម៉ា កីឡាករ Soe Moe Kyaw វ័យ ២៤ឆ្នាំ លេងក្នុងតួរនាទី ខ្សែការពារកណ្តាល ដែលរដូវកាលមុនរូបគេប្រកបអាជីពនៅលីគទី២ថៃ ជាមួយក្លិប Kasetsart ខណៈអតីតប្រធានក្រុមជម្រើសជាតិមីយ៉ាន់អាយុក្រោម ២៣ឆ្នាំរូបនេះជាប់ជម្រើសជាតិមីយ៉ាន់ម៉ា ក្រុមកម្រិតមកដល់បច្ចុប្បន្ន និង បង្ហាញខ្លួន ឲ្យក្រុមធំមីយ៉ាន់ម៉ា បាន ២៨លើកផងដែរ។

សូមបញ្ចាក់ថាគិតមកទល់ពេលនេះ ក្លិបចំនួន៨ហើយដែលបាននាំចូលកីឡាករកូតាអាស៊ាន រួមមាន វិសាខា នាំចូលកីឡាករសញ្ចាតិទីម័រ Mouzinho Barreto , ព្រៃវែង នាំចូលកីឡាករសញ្ជាតិ មីយ៉ាន់ម៉ា Thiha Zaw, អាយអេសអាយ នាំចូលកីឡាករ សញ្ជាតិទីម័រ Jhon Frith គីរីវង់សុខសែនជ័យ នាំចូលកីឡាករសញ្ជតិទីម័រ Zenivio Mota, អង្គរថាយហ្គឺរ នាំចូលកីឡាករ សញ្ចាតិ ហ្វីលីពីន Pocholo Bugas , ព្រះខ័នរាជស្វាយរៀង នាំចូលកីឡាករ សញ្ចាតិឡាវ Bounphachan Bounkong, ភ្នំពេញក្រោន បង្ហាញមុខកីឡាករ សញ្ចាតិ មីយ៉ាន់ម៉ា Soe Moe Kyaw និង ចុងក្រោយណាហ្គាដ៍វើល ត្រៀមបង្ហាញមុខកីឡាករកូតា អាស៊ាន ខ្សែប្រយុទ្ធ សញ្ចាតិ ឥណ្ឌូនេស៊ី Muhammad Rafli Mursalim ដែលរដូវកាលមុនរូបគេលេងនៅលីគទី២ នៃលីគឥណ្ឌូនេស៊ី ( Liga 2 ) ជាមួយក្លិប Gresik United៕ អត្ថបទ៖ យិន ស៊ាងលី



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm