ខ្សែបម្រើស្លាបប្រេស៊ីល Willian បានត្រលប់មកបន្តកិច្ចសន្យាមួយរដូវកាលទៀតជាមួយ Fulham បន្ទាប់ពីការចរចាជាមួយ Nottingham Forest បរាជ័យ។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានចាកចេញពី Fulham ក្រោយចប់កិច្ចសន្យានៅដំណាច់រដូវកាលកន្លងទៅ និងត្រូវបានដឹងថាមានការចរចាជាមួយ Nottingham ដែលខិតជិតដល់កិច្ចព្រមព្រៀងទៅហើយបែជាបរាជ័យទៅវិញ។
ផ្ទុយទៅវិញ Willian ក៏បានត្រលប់មកកាន់ Fulham វិញបន្តកិច្ចសន្យា ១ រដូវកាលទៀតជាមួយក្លិបនៅទីក្រុងឡុងដ៍។

អតីតកីឡាកររបស់ Chelsea និង Arsenal រូបនេះបានផ្លាស់មកកាន់ Fulham កាលពីឆ្នាំ ២០២២ បន្ទាប់ពីចាកចេញពីក្លិបប្រេស៊ីល Corinthian។
រដូវកាលមុន Willian បង្ហាញខ្លួនបាន ២៧ ប្រកួតឱ្យ Fulham នៅ Premier League ស៊ុតបញ្ចូលទី៥ គ្រាប់ ប៉ះបញ្ជូន ៦ គ្រាប់ខណៈ Fulham បញ្ចប់នៅចំណាត់ថ្នាក់លេខ ១០៕ អត្ថបទ៖នាង សុភាវុធ
