ជប៉ុន ៖ ក្រុមពលរដ្ឋមកពីខេត្តអូគីណាវ៉ារបស់ប្រទេសជប៉ុនបានជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនធ្វើការស៊ើបអង្កេតជុំវិញការបំពុលទឹក និងដីដែលបង្កឡើងដោយមូលដ្ឋានយោធាអាមេរិកនៅក្នុងវេទិកាកិច្ចប្រជុំអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ។
តំណាងម្នាក់មកពីគណៈកម្មាធិការការពារទឹកស្អាត អូគីណាវ៉ា បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងការបើកសម័យប្រជុំលើកទី១៦ នៃយន្តការអ្នកជំនាញស្តីពីសិទ្ធិជនជាតិដើមភាគតិច (EMRIP) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយបានចោទប្រកាន់សហរដ្ឋអាមេរិក និងជប៉ុនថាអសកម្ម ព្រមទាំងអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងពីអង្គការសហប្រជាជាតិដើម្បី ការពារសុវត្ថិភាពកុមារនៅប្រជុំអូគីណាវ៉ាផងដែរ។
ខេត្តអូគីណាវ៉ាមានទំហំត្រឹមតែ០,៦ភាគរយនៃដែនដីរបស់ប្រទេសជប៉ុន ប៉ុន្តែជាទីតាំងរបស់មូលដ្ឋានទ័ពអាមេរិកប្រហែល ៧០ភាគរយនៅក្នុងប្រទេសនេះ។
ប្រសិនបើទឹកកខ្វក់ត្រូវបានប្រើប្រាស់ក្នុងបរិមាណច្រើនក្នុងរយៈពេលយូរ វាអាចប៉ះពាល់ដល់សុខភាពបន្តពូជ និងការលូតលាស់របស់កុមារ ហើយថែមទាំងបង្កជាជំងឺដូចជាមហារីកសុដន់ និងមហារីកក្រពេញប្រូស្តាតទៀតផង៕

