ចិន ៖ ក្រុមអ្នកជំនាញបាននិយាយដោយសំអាងដល់តួលេខសេដ្ឋកិច្ចចុងក្រោយរបស់ប្រទេសចិនថា សក្តានុពលទីផ្សាររបស់ប្រទេសចិនបានជួយប្រទេសនេះឱ្យនៅតែជាទិសដៅអំណោយផលសម្រាប់ការវិនិយោគក្រៅប្រទេសនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ ហើយត្រូវបានគេរំពឹងថានឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចនាពេលអនាគតរបស់ប្រទេសនេះផងដែរ។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ សេដ្ឋកិច្ចរបស់ប្រទេសចិនមាននិរន្តរភាពសន្ទុះនៃការងើបឡើងវិញនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ បើទោះបីជាស្ថាមភាពសេដ្ឋកិច្ចអន្តរជាតិមានសភាពធ្ងន់ធ្ងរ និងស្មុគស្មាញក៏ដោយ ជាមួយនឹងសូចនាករសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសនេះ បានបង្ហាញពីសញ្ញានៃការប្រសើរឡើងបន្ថែមទៀត។
នៅក្នុងលក្ខខណ្ឌពាណិជ្ជកម្មបរទេស ការនាំចូល និងនាំចេញទំនិញរបស់ប្រទេសបានកើនឡើង ២,១ភាគរយបើធៀបទៅនឹងឆ្នាំមុនគិតជាប្រាក់យ័នក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះ។
ក្នុងរយៈពេលប្រាំខែដំបូង ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅចិនដីគោកមានចំនួន ៨៤,៣៥ពាន់លានដុល្លារអាមេរិកក្នុងការប្រើប្រាស់ជាក់ស្តែង។ សហគ្រាសវិនិយោគបរទេសថ្មីសរុបមានចំនួន១៨.៥៣២សហគ្រាស ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស ដោយកើនឡើងចំនួន ៣៨,៣ភាគរយធៀបនឹងឆ្នាំមុន៕

