អាមេរិក ៖ ក្រុមមួយដែលតំណាងឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបាននិយាយកាលពីថ្ងៃចន្ទថា ស្ទូឌីយោទូរទស្សន៍និងភាពយន្តធំៗ បានផ្តល់ឲ្យតារាហូលីវូតទឹកប្រាក់ចំនួន១ពាន់លានដុល្លារក្នុងសំណងកាន់តែខ្ពស់ និងបានជំរុញអត្ថប្រយោជន៍ មុនពេលសហជីព SAG-AFTRA អំពាវនាវការធ្វើកូដកម្មកាលពីសប្តាហ៍មុន។ ក្រុមផលិតករទូរទស្សន៍ និងសម្ព័ន្ធរូបភាពមានចលនា ដែលចរចាជំនួសមុខឲ្យក្រុមហ៊ុន Netflix Inc ក្រុមហ៊ុន Walt Disney Co ក្រុមហ៊ុន Warner Bros Discovery និងក្រុមហ៊ុនមួយចំនួនផ្សេងទៀត បាននិយាយថាសហជីព SAG-AFTRA បន្តបង្ហាញលក្ខណៈមិនត្រឹមត្រូវចំពោះការចរចា។
សហជីព SAG-AFTRA បានអំពាវឲ្យធ្វើកូដកម្មកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បន្ទាប់ពីអ្នកចរចារបស់សហជីព និយាយថាពួកគេពុំអាចឈានដល់កិច្ចព្រមព្រៀងមួយជាមួយស្ទូឌីយោលើកិច្ចសន្យារយៈពេល៣ឆ្នាំជាថ្មី ជាមួយអត្ថប្រយោជន៍ខ្ពស់ជាងនេះ និងការកំណត់លើការប្រើប្រាស់រូបភាពរបស់ពួកគេដោយបញ្ញាសប្បនិម្មិត។ ផលិតករទូរទស្សន៍ និងសម្ព័ន្ធរូបភាពមានចលនា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងដែលសហជីព SAG-AFTRA បានដើរចេញកាលពីថ្ងៃទី១២ ខែកក្កដា មានតម្លៃជាង១ពាន់លានដុល្លារជាការកើនឡើងប្រាក់ឈ្នួល ប្រាក់សោធននិវត្តន៍ និងការរួមចំណែកសុខភាព និងការបង្កើនជីវភាពរស់នៅ ហើយរួមទាំងការការពាររយៈពេលអណត្តិ៣ឆ្នាំ រួមមានការគោរពច្បាស់លាស់ចំពោះបញ្ញាសប្បនិម្មិត។ កាលពីព្រឹកថ្ងៃចន្ទ សហជីព SAG-AFTRA ដែលតំណាងឲ្យតារាភាពយន្ត អ្នកសំដែងដ៏ទាក់ទាញ និងអ្នកផ្សេងទៀតជាង១៦០.០០០ នាក់ បានបញ្ចេញបញ្ជីលម្អិតនៃសំណើរបស់ខ្លួន និងអ្វីដែលខ្លួននិយាយថា ជាការឆ្លើយតបរបស់ខាងស្ទូឌីយោដែលសរសេរថា «យើងកំពុងប្រយុទ្ធប្រឆាំងសម្រាប់ការរស់ឡើងវិញនូវអាជីពរបស់យើង។

