ចិន ៖ កាលពីថ្ងៃច័ន្ទ (១៧ កក្កដា) ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តនៅតាមដងផ្លូវលិចទឹកក្នុងខេត្តហ្វ៊ូជាន (Fujian) ភាគខាងត្បូងប្រទេសចិន បន្ទាប់ពីព្យុះទីហ្វុងដ៏ធំមួយបានវាយប្រហារ និងបណ្តាលឱ្យមានទឹកជំនន់រីករាលដាលពាសពេញតំបន់។
វីដេអូពីនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងហ្វ៊ូចូវ (Fuzhou) បានបង្ហាញអ្នកស្រុកកំពុងជិះកាណូតឆ្លងកាត់ផ្លូវលិចទឹកក្នុងទីក្រុង ជាទីតាំងខាងក្រៅដែលព្យុះទីហ្វុង ថាលីម បានបណ្តាលឱ្យមានភ្លៀងធ្លាក់ដ៏ខ្លាំង នេះបើយោងតាមការិយាល័យឧតុនិយមខេត្តហ្វ៊ូជាន។
ព្យុះទីហ្វុង ថាលីម ជាព្យុះទីហ្វុងទីមួយដែលបានបោកបក់ដល់ដីគោកក្នុងប្រទេសចិនក្នុងឆ្នាំនេះ បានវាយប្រហារឆ្នេរសមុទ្រកាលពីយប់ថ្ងៃច័ន្ទក្នុងខេត្តក្វាងទុង ដោយបានចុះខ្សោយយ៉ាងឆាប់រហ័សទៅជាព្យុះត្រូពិច។
យោងតាមរដ្ឋបាលឧតុនិយមរបស់ប្រទេសចិន ព្យុះនោះត្រូវបានគេរំពឹងថានឹងបោកបក់ហើយផ្លាស់ទីទៅភាគខាងជើងប្រទេសវៀតណាម៕

