បារាំង ៖ មន្ត្រីម្នាក់នៅការិយាល័យប្រធានាធិបតី បាននិយាយកាលពីថ្ងៃចន្ទ (ទី១៧ កក្កដា )ថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានសម្រេចចិត្តរក្សាលោកស្រី Elisabeth Borne ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ដោយច្រានចោលសម្ពាធ ដើម្បីផ្តល់ទិសដៅថ្មីដល់រដ្ឋាភិបាលរបស់លោក បន្ទាប់ពីមានភាពច្របូកច្របល់២-៣ខែចុងក្រោយនេះ។
ភាពចលាចល និងកូដកម្មជាច្រើនខែជុំវិញកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់លោកម៉ាក្រុង នៅនិទាឃរដូវ ក៏ដូចជាការបះបោរ និងការលួចប្លន់រយៈពេលប្រាំថ្ងៃនៅក្នុងទីក្រុងនានារបស់បារាំងកាលពីដើមខែនេះ បានជំរុញឲ្យមានការអំពាវនាវក្នុងចំណោមគូប្រជែងនយោបាយ និងអ្នកខាងក្នុងរដ្ឋាភិបាលមួយចំនួនដើម្បីឲ្យមានការរុះរើ។
ប៉ុន្តែដោយមិនមានបេក្ខជនច្បាស់លាស់ដើម្បីជំនួសលោកស្រី Borne អតីតអ្នកជំនាញខាងបច្ចេកវិទ្យាជាន់ខ្ពស់ដែលក្រុមអ្នករិះគន់និយាយថា ពុំមានឥទ្ធិពល ប៉ុន្តែអ្នកគាំទ្រនិយាយថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកម៉ាក្រុង បានសន្យារួចហើយ មេដឹកនាំបារាំងបានសម្រេចចិត្តរក្សាលោកស្រីឲ្យគ្រប់គ្រងគណៈរដ្ឋមន្ត្រី។
ការិយាល័យរបស់លោកម៉ាក្រុង បានឲ្យដឹងថា៖«ដើម្បីធានាបាននូវស្ថិរភាព និងការងារស៊ីជម្រៅ ប្រធានាធិបតីបានសម្រេចចិត្តរក្សាតំណែងនាយករដ្ឋមន្ត្រី»។
មន្ត្រីរូបនេះ បាននិយាយថា នៅចុងសប្តាហ៍នេះ លោកប្រធានាធិបតី ក៏នឹងផ្តល់តម្រុយអំពីផែនការរបស់គាត់សម្រាប់ខែខាងមុខនេះដែរ។

