ទីក្រុងឆុងឈីងប្រទេសចិន បើកជម្រកត្រជាក់ ជាការត្រៀមខ្លួនប្រឈមនឹងរលកកម្តៅក្តៅខ្លាំង

2023/07/18 11:18:30 pm        290

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍នៅថ្ងៃអង្គារនេះថា ស្ថានីយ៍រថភ្លើងនៅទូទាំងទីក្រុងភាគនិរតីឆុងឈីង ប្រទេសចិន បានបង្កើតជំរំត្រជាក់ ១២៧កន្លែង ដើម្បីទប់ទល់ជាមួយកម្តៅរដូវក្តៅដ៏ហួតហែងបំផុត ។  CCTVរាយការណ៍ថា ភាគច្រើននៃជំរំត្រជាក់ ត្រូវបានបំពាក់ដោយម៉ាស៊ីនត្រជាក់ ទឹកឥតគិតថ្លៃ ហើយមានទាំងឱសថ ដើម្បីទប់ទល់នឹងសុរិយរោគបណ្តាលមកពីកម្តៅក្តៅខ្លាំង ។ 

 យោងតាមសេចក្តីរាយការណ៍ឧតុនិយមក្នុងស្រុក បានឲ្យដឹងថា សីតុណ្ហភាពនៅក្នុងទីក្រុងឆុងឈីង បានកើនឡើងខ្ពស់រហូតដល់ ៣៧អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយគេរំពឹងថា នឹងបន្តកើនឡើងនៅសប្តាហ៍ខាងមុខនេះ ។ CCTV បានចាក់ផ្សាយវីដេអូឃ្លីបឃើញកម្មករផ្លូវដែកថែរក្សាផ្លូវដែក និងរៀបចំខ្សែរចរន្តអគ្គិសនីជាការត្រៀមខ្លួនសម្រាប់អាកាសធាតុហក់ឡើងខ្ពស់ ។ 

 គួរឲ្យដឹងថា កាលពីឆ្នាំមុន ទីក្រុងឆុងឈីង បានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតពុំធ្លាប់ដែលមានពីមុនមក បណ្តាលឲ្យកើតមានភ្លើងឆេះព្រៃ និងធ្វើឲ្យខូចទំនប់វារីអគ្គិសនី ។ 

 ដោយឡែក កាលពីដើមសប្តាហ៍មុន ក្រុមអាជ្ញាធរទីក្រុងសៀងហៃ បានប្រកាសអាសន្នរលកកម្តៅកម្រិតពណ៌លឿងទុំ ដែលជាកម្រិតខ្ពស់បំផុតលំដាប់ទី ២នៃការប្រកាសអាសន្ន ៣កម្រិត ស្របពេលដែលទីក្រុងរបស់ចិនមួយនេះ ប្រឈមនឹងសីតុណ្ហភាពខ្ពស់កើនឡើងដល់ ៣៧អង្សាសេជាលើកដំបូងក្នុងឆ្នាំ ២០២៣ ។ 

 ភ្ញៀវទេចរនៅតាមតំបន់ The Bundដែលជាតំបន់មាត់ទឹកដ៏ល្បីល្បាញមួយរបស់ចិន ពោពេញដោយតាំងយូរ មួក និងផ្លិត ស្របពេលដែលអ្នកជិះកង់ស្គី ស្វែងរកម្លប់ជ្រកនៅកន្លែងភ្លើងស្តុប ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        23
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        23
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm