
មន្ត្រីសន្តិសុខ បាននិយាយកាលពីថ្ងៃចន្ទថា នគរបាលអែលសាល់វ៉ាឌ័រ បានចាប់ខ្លួនជនជាតិកូឡុំប៊ីជាង ១០០នាក់ពីបទជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការគម្រោងមីក្រូហិរញ្ញវត្ថុដែលលាងលុយពីសកម្មភាពរត់ការគ្រឿងញៀននិងសកម្មភាពក្រុមអន្ធពាល។
ក្រុមឧក្រិដ្ឋជន ត្រូវបានគេរាយការណ៍ថា បានផ្តល់ប្រាក់កម្ចី ដោយប្រើប្រាស់មូលនិធិដែលទទួលបានដោយខុសច្បាប់ទៅឲ្យបុគ្គល និងអាជីវកម្មខ្នាតតូចដែលមានការប្រាក់២០ភាគរយ។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nayib Bukele បានប្រកាន់ជំហរតឹងរ៉ឹងទៅលើក្រុមកអន្ធពាល ចាប់តាំងពីឆ្នាំមុន ដោយបានចាប់ដាក់គុកជនសង្ស័យប្រហែល ៧០.000 នាក់ នៅក្នុងក្រុមដ៏ធំមួយ ដែលនាំឱ្យអំពើឧក្រិដ្ឋកម្មហិងង្សាថយចុះយ៉ាងខ្លាំង។
ការជំរុញប្រឆាំងនឹងក្រុមប្រឆាំងដែលត្រូវបានស្តីបន្ទោសដោយក្រុមសិទ្ធិមនុស្សជាច្រើន បានផ្តល់ការវាយតម្លៃខ្ពស់ដល់លោក Bukele នៅមុនការកិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញ នៅដើមឆ្នាំក្រោយ។
លោកអគ្គមេធាវី Rodolfo Delgado បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានថា នៅពេលដែលជនរងគ្រោះនៃគម្រោងហិរញ្ញវត្ថុ មិនអាចសងវិញបាន ក្រុមនេះ នឹងបំភិតបំភ័យពួកគេឱ្យផ្តល់ព័ត៌មានគណនីធនាគាររបស់ពួកគេ ដែលលោកបាននិយាយថា ពួកគេធ្លាប់ផ្ទេរប្រាក់ទៅក្រៅប្រទេស។