ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ទទួលបន្ទុកលេីការងារយុវជន បានបន្តជួបសំណេះសំណាលជាមួយសកម្មជនយុវជនភូមិឃុំ នៅឃុំត្រពាំងព្រីង ឃុំសេដា ឃុំតំបែរ និងឃុំគោកស្រុក នៅក្នុងមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមចាយ បូរិន បានអប់រំ ណែនាំ ពង្រឹងរចនាសម្ព័ន្ធ និងជម្រុញលើទឹកចិត្តដល់សកម្មជនយុវជនគណបក្សភូមិ ឃុំទាំង៤ឃុំ ត្រូវពិនិត្យមេីលសមាជិកគណបក្សអ្នកចំណាកស្រុក ឯកឧត្តមបានបង្ហាញពីសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កសាងសម្រាប់សង្គមជាតិ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងជម្រាបជូនអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងយុទ្ធនាការឃោសនាកសំឡេងឆ្នោតជូនគណបក្សយើង។
ឯកឧត្តម ចាយ បូរិន ក៏បានបន្តដឹកនាំយុវជនគណបក្សស្រុកតំបែរជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងមូលដ្ឋានឃុំទាំង៤ផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបានបង្រៀនគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានរម្លឹកដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹកជាការគាំទ្រគណបក្សប្រជាជនកម្ពុជា មួយសំឡេង ដើម្បីធានានូវអ្វីដែលប្រជាពលរដ្ឋកំពុងមាន និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ សម្រាប់អនាគតកូនចៅជំនាន់ក្រោយ ៕














