
ក្រុមអ្នកពន្លត់អគ្គិភ័យប្រទេសស្វីស នៅថ្ងៃអង្គារនេះបានប្រយុទ្ធនឹងចំហេះព្រៃដែលបានបង្ខំឲ្យមនុស្សជាង២០០នាក់ ជម្លៀសខ្លួនចេញ ហើយអាជ្ញាធរ បានព្រមានថាអណ្តាតភ្លើងអាចរាលដាល ប្រសិនបើមានខ្យល់បក់ខ្លាំង និងត្រូវចំណាយពេលច្រើនថ្ងៃឬច្រើនសប្តាហ៍ដើម្បីពន្លត់ពេញលេញ។
អគ្គិភ័យបានឆាបឆេះកាលពីថ្ងៃចន្ទ នៅផ្នែកព្រៃនៅភ្នំមួយកន្លែង ក្នុងក្រុង Bitsch តំបន់ Valais នៅជិតព្រំដែនប្រទេសអ៊ីតាលី។ ឧទ្ធម្ភាគចក្រ បានហោះរេចុះឡើងនៅពីខាងលើ ពេញមួយយប់ដើម្បីទម្លាក់ទឹកលើអណ្តាភ្លើង។ លោក Mario Schaller ទទួលបន្ទុកប្រតិបត្តិការពន្លត់អគ្គិភ័យ បានិយាយថា វាអាចចំណាយពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ដើម្បីពន្លត់អគ្គិភ័យទាំងស្រុង ដែលបានរាលដាលដល់ព្រៃ១០០ហិចតា។
មន្ត្រីនិយាយថា ទោះបីជាមានផ្សែងច្រើនអណ្តាតភ្លើងបានចាប់ផ្តើមថយចុះនៅថ្ងៃអង្គារនេះ ប៉ុន្តែអាចរាលដាលកាន់តែងាយស្រួល ប្រសិនបើមានខ្យល់បក់ខ្លាំងម្តងទៀត។