ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញសុខភាពសាធារណៈ និងចែករំលែកបទពិសោធន៍ជាច្រើននៅខេត្តជាំងស៊ូសាធារណរដ្ឋប្រជាមានិតចិន

2023/07/19 01:28:15 am        120

សៀមរាប ៖ សមាជិកគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានរូបលោកបណ្ឌិត អ៊ី លីម៉ាប្រធានប្រតិភូ

រួមជាមួយ នឹងតំណាងមកពីខេត្តព្រះសីហនុ ចំនួន៣នាក់ ខេត្តសៀមរាប ចំនួន២នាក់ និង​គ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ ចំនួន២នាក់ អញ្ជើញចូលរួមកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញសុខភាពសាធារណៈ និងចែករំលែក​បទពិសោធន៍ជាច្រើននៅក្រុងណានជីង (Nanjing) និង វូស៊ី (Wuxi) នៃខេត្តជាំងស៊ូ(Jiangsu) សាធារណរដ្ឋ​ប្រជា​មានិតចិន រយៈពេល២០ថ្ងៃ។

ក្នុងដំណើរទស្សនៈកិច្ចសិក្សាទៅកាន់ទីក្រុងទាំងពីរ និងទីតាំងសំខាន់ៗមួយចំនួនរបស់សាធារណរដ្ឋប្រមានិតចិន​នេះគឺលោកបណិ្ឌត អ៊ី លី​ម៉ា ត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចាត់តាំង​ជាប្រធានប្រតិភូ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញសុខភាពសាធារណៈ ចាប់ពី​ថ្ងៃទី២៧ ​ខែមិថុនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។

មុនចេញដំណើរពីមាតុភូមិ លោកបណ្ឌិត អ៊ី លីម៉ា រួមជាមួយគណៈប្រតិភូ ទទួលបានការអនុញ្ញាតិឱ្យចូលជួប​​សម្តែង​ការគួរសម ក៏ដូចជាទទួលបាននូវអនុសាសន៍ល្អៗ ពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលរង​នៃគណៈអភិបាល​រាជធានីភ្នំពេញ និងជាសមាជិកគណៈអចិន្រ្ដៃនៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា តំណាង​ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងឱ្យ​ការចូលរួមក្នុង​កម្មវិធី​បណ្តុះបណ្តាលជំនាញខាងលើនេះ កាន់តែទទួលបានជោគជ័យ ហើយអាចយកចំណេះដឹងទាំងនោះ មក​បម្រើ​ប្រជាជន ក៏ដូចជាមាតុភូមិកម្ពុជា នៃយើងទាំងអស់គ្នា។ 

ក្នុងដំណើរទស្សនៈកិច្ចសិក្សារយៈពេល២០ថ្ងៃកន្លងមកនេះ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា បាន​ចុះ​ទៅ​ទស្សនៈកិច្ចសិក្សា និងចែករំលែកបទពិសោធន៍ជាច្រើននៅក្រុង Nanjing និង Wuxi នៃខេត្តជាំងស៊ូ។ តាម​រយៈ​ដំណើរ​ទស្សនកិច្ចសិក្សា គណៈប្រតិភូបានសម្លឹងឃើញពីភាពរីកចម្រើន​ខ្លាំងណាស់ស្ទើរ​តែគ្រប់វិស័យ​រួមមាន៖ ផ្លូវ ថ្នល់ ស្ពាន ការសាងសង់អាគារខ្ពស់ៗ រួមនិងបរិស្ថានពណ៌បៃតងគ្រប់ទីកន្លែង។ ជាពិសេសគណៈប្រតិភូ​បានសិក្សាស្វែង​យល់ពីវិស័យសុខាភិបាលទាំងបែបវេជ្ជសាស្ត្រសម័យ ​ក៏ដូចជាបែបបុរាណ(ការចាក់ម្ជុលវិទ្យាសាស្រ្ត និងឱសថបុរាណ) ​ប្រកបដោយលក្ខណៈទំនើប ស្តង់ដា និងបច្ចេកវិទ្យាខ្ពស់។

ការអភិវឌ្ឍន៍ធនធានបុគ្គលិក ដែលផ្តល់សេវាសុខាភិបាល គឺពោរពេញទៅដោយ​ជំនាញច្បាស់លាស់​ ពិត​ប្រាកដ​ផ្សេងៗគ្នាជាច្រើនជំនាញ និងមានកម្រិតអប់រំខ្ពស់ ថ្នាក់អនុបណ្ឌិត និងបណ្ឌិត សុទ្ធតែបានបញ្ចប់ការសិក្សាក្នុង និងក្រៅប្រទេស រួមទាំងការគ្រប់គ្រងធនធានមនុស្សមានភាពច្បាស់លាស់ ទាំងលើការបែងចែកតួនាទី និង​ភារកិច្ច​របស់បុគ្គលិកម្នាក់ៗ។ ចំណែកហេដ្ឋារចនាសម្ព័ន្ធក្នុងមន្ទីរពេទ្យសំបូរបែបប្រកបដោយស្តង់ដា មានបន្ទប់វះកាត់ សង្គ្រោះបន្ទាន់ បំពាក់ដោយឧបករណ៍ទំនើបៗ ស្របតាមជំនាញឯកទេសនីមួយៗ ហើយការគ្រប់គ្រងលើអនាម័យ និងកាកសំណល់វេជ្ជសាស្ត្រមានកម្រិតស្តង់ដាខ្ពស់។ ចំណែកក្នុងមន្ទីរពេទ្យបានបំពាក់កាមេរ៉ាសុវត្ថិភាពច្រើនពាន់គ្រឿង រួមជាមួយការគ្រប់គ្រងទិន្នន័យ​អ្នកមកទទួល​សេវាគ្រប់ផ្នែកទាំងអស់នៅក្នុងមន្ទីរពេទ្យ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប Electronic Record System ទាំងនេះ​បាន​ធ្វើឱ្យការប្រមូលទិន្នន័យនៅក្នុងមន្ទីរពេទ្យទាំងមូលបានកាន់តែច្បាស់លាស់គ្រប់ជ្រុងជ្រោយ ទោះបីជាមន្ទីរពេទ្យ​មានប្រជាជនមកទទួលសេវាយ៉ាងច្រើន ជាប្រចាំថ្ងៃ ប៉ុន្តែកត្តាទាំងនេះមិនបានធ្វើឱ្យរាំងស្ទះ ឬបង្កភាពយឺតយ៉ាវ​​ក្នុង​ការផ្តល់សេវានោះទេ គឺមន្ទីរពេទ្យនៅតែរក្សាបានការផ្តល់សេវារហ័សប្រកប​ដោយ​សុវត្ថិភាពគុណភាព ​និងតម្លាភាព​នៅគ្រប់ផ្នែកទាំងអស់ ហើយជាពិសេសភាគច្រើននៃប្រជាជន គឺបានប្រើប្រាស់ធានារ៉ាប់រង​លើសុខភាព​ស្ទើតែទាំង​អស់គ្នា។ ចំណុចខ្លាំងមួយទៀតដែលបានពីការបង្កើតទំនាក់ទំនងរបស់ចិន ជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិ

ដោយបានចែករំលែកធនធានទៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នូវធនធានសម្ភារៈ អាគារ និងថវិកា បានធ្វើឱ្យ​សាធារណរដ្ឋប្រជាមានិតចិន កាន់តែមានភាពល្បីល្បាញថែមទៀត។ ក្នុងដំណើរទស្សនកិច្ចសិក្សាខាងលើនេះ គណៈប្រតិភូបានលើកឡើងជាសំនួរយ៉ាងច្រើនទាក់ទងការអភិវឌ្ឍន៍  វិស័យសុខាភិបាល និងបានស្នើសុំពីការ​ផ្តល់ឱកាសនានាដល់យុវជនកម្ពុជា ឱ្យមកបន្តការសិក្សារៀនសូត្រ ដោយយើងទទួលបានការ​ឆ្លើយតបប្រកប​ដោយលទ្ធផលផ្លែផ្កាជាវិជ្ជមានយ៉ាងច្រើន។

សូមរំលឹកឡើងវិញថា សកម្មភាពផ្សេងៗ ក្នុងកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញសុខភាពសាធារណៈ ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។ ដែលបានប្រារព្ធឡើងនៅមន្ទីរពេទ្យប្រជាជនខេត្ត Jiangsu នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការ​ចូលរួម​ស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំចិនសំខាន់ៗដូចជា លោក Bao Jun នាយករង នៃគណៈកម្មាធិការសុខភាព ​ខេត្តJiangsu លោកស្រី Liu Yun ប្រធានមន្ទីរពេទ្យប្រជាជនខេត្ត Jiangsu។ តមកសមាជិកគណៈប្រតិភូកម្ពុជា បាន​អញ្ជើញទៅទស្សនកិច្ចសិក្សានៅតាមការិយាល័យសុខាភិបាលខេត្តJiangsu តាមបណ្តាមន្ទីរពេទ្យ​ និង​សាកលវិទ្យាល័យ​វេជ្ជសាស្រ្ត និងឱសថបុរាណចិន ក៏ដូចជាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុង Nanjing និងបានអញ្ជើញទៅទស្សនាសារៈមន្ទីរទីក្រុងណានជីង និងបានសិក្សាស្វែងយល់ពីភាពអស្ចារ្យ នៃ​ប្រទេសចិន ដែលមានវប្បធម៌ចម្រុះ និងសម្បូរបែបនៅលើពិភពលោករាប់ពាន់ឆ្នាំមកហើយ រួមមាន​ទស្សនាវត្ថុ​បុរាណ ទស្សនា​ទីក្រុងបុរាណ ដែលមានលក្ខណៈពិសេស​។ ជាមួយគ្នានោះដែរ សមាជិកគណៈប្រតិភូកម្ពុជា បានចូលរួម​វគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយសុខភាពរបស់ចិន​ និងគ្រប់គ្រងមន្ទីរពេទ្យដែលគោលបំណងនៃវគ្គនេះ គឺស្វែងយល់ពីស្ថានភាពមូលដ្ឋាន នៃវិស័យសុខាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិន ក្រោយពីបញ្ចប់​វគ្គ​សិក្សានេះយើងដឹងពីគោលនយោបាយសុខភាពរបស់ប្រទេសចិន និងការគ្រប់គ្រងមន្ទីរពេទ្យ។ ក្នុងនោះសមាជិកគណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញទៅបន្តទស្សនកិច្ចសិក្សាពីមន្ទីរពេទ្យប្រជាជន Wuxi ដើម្បីស្វែង​យល់ពីប្រព័ន្ធសុវត្ថិភាព​ មន្ទីរពេទ្យ សេវាភាសាសញ្ញា មជ្ឈមណ្ឌល​pancreas​ ។ បន្ទាប់មកសមាជិកគណៈប្រតិភូកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីទស្សនា Jiangsu Institute of Parasitic Diseases ទស្សនាគណៈកម្មការសុខភាពទីក្រុង WuXi និងមជ្ឈមណ្ឌលសុខាភិបាល​សហគមន៍ដែល​គោល​បំណង​នៃវគ្គនេះ គឺស្វែងយល់ពីស្ថានភាពជាមូលដ្ឋាននៃសុខាភិបាលនៅក្នុងទីក្រុង Wuxi​ ក្រោយពីបញ្ចប់វគ្គសិក្សា​នេះបាន​ទទួលចំណេះដឹងផ្នែកសុខាភិបាល។ ទន្ទឹមនឹងនោះសមាជិកគណៈប្រតិភូកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាល​ស្តីពី​ទស្សនាសហគ្រាសច្នៃប្រឌិតផ្នែកវេជ្ជសាស្ត្រ ដែលគោលបំណងនៃវគ្គនេះគឺស្វែងយល់ពីការអភិវឌ្ឍន៍នៃសហគ្រាស​ក្នុងវិស័យវេជ្ជសាស្ត្រនៅក្រុងណានជីងនិងពិភាក្សាលើប្រធានបទការអភិវឌ្ឍន៍ក្នុងវិស័យវេជ្ជសាស្ត្រ​។

ជាចុងក្រោយនៃពិធីបិទវគ្គបណ្តុះបណ្តាលការសិក្សា និងពិសារអាហារសាមគ្គី ឆ្លៀតក្នុងឱកាសនោះដែរ លោក ជួន ច័ន្ទណារ៉េណា បានឡើងអានសារចំណាប់អារម្មណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានចុះហត្ថលេខា​តំណាងដោយឯកឧត្តម សុខ សូកេន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល .ស.ស.យ.ក. និង​ជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូក្រៅប្រទេស នៃស.ស.យ.ក. ដោយឡែកលោកគ្រូពេទ្យ សៀន ភារម្យបានឡើងមានមតិអរគុណ តំណាងឱ្យថ្នាក់ដឹកនាំខេត្តព្រះសីហនុ។ ចំណែកភាគីនៃខេត្ត ជាំងស៊ូវិញ មាន​អញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរួមមាន៖ លោក Jin Shang Jun នាយករង នៃការិយាល័យកិច្ចការ​ការបរទេស​ ខេត្តJiangsu លោក​ Zhou WeiDong នាយករងផ្នែកអាស៊ី នៃការិយាល័យកិច្ចការបរទេស ខេត្តJiangsu លោក Bao Jun នាយករង នៃគណៈកម្មាធិការសុខភាព ខេត្តJiangsu លោកស្រី Hong Beibei នាយកផ្នែកអាស៊ី នៃការិយាល័យ​កិច្ចការ​បរទេស នៃរដ្ឋាភិបាលប្រជាជន នៃខេត្ត Jiangsu និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត៕ ដោយ ៖ រដ្ឋា



 

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm