
អង់គ្លេស បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ីកាលពីថ្ងៃចន្ទដែលថា សេវាស៊ើបការណ៍សម្ងាត់របស់អង់គ្លេសអាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើស្ពានរបស់រុស្ស៊ីទៅកាន់គ្រីម៉េ។
អ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេស បាននិយាយនៅក្នុងអត្ថាធិប្បាយតាមសារអេឡិចត្រូនិកថា៖«នេះគឺជាការប៉ាន់ស្មានដោយគ្មានមូលដ្ឋានពីប្រទេសរុស្ស៊ី ហើយយើងនឹងមិនចាប់អារម្មណ៍លើការចោទប្រកាន់នោះ ដោយការអត្ថាធិប្បាយបន្ថែមទៀតទេ។
លោក Dmitry Polyanskiy អគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅUN បាននិយាយកាលពីថ្ងៃចន្ទ ដោយពុំបានផ្តល់ភ័ស្តុតាងណាមួយថា សេវាស៊ើបការណ៍សម្ងាត់របស់អង់គ្លេស អាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដែលបានបណ្តាលឲ្យមនុស្សពីរនាក់ ក្មេងស្រីម្នាក់រងរបួស និងខូចខាតស្ពាន។
លោក Polyanskiy បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖«ខ្ញុំមិនបានឮការថ្កោលទោសចំពោះអំពើភេរវកម្មនេះពីក្រុមអ្នកគាំទ្រលោកខាងលិចណាមួយនៃរបបទីក្រុងគីវនោះទេ»៕