ក្រសួងការពារជាតិ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​តំបន់​ក្រហម​ ត្រូវ​ទៅ​ចាក់​ដូ​ស​ទី​២ ​ឲ្យ​បាន​ទាន់ពេល​កំណត់​

2021/05/18 11:40:10 pm        27

​ភ្នំពេញ៖ ក្នុង​ពេល​ចុះ​ពិនិត្យ​ដំណើរ​ការចាក់​ដូ​ស​ទី​២​ជូន​ប្រជាពលរដ្ឋ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចាក់​ដូ​ស​ទី​២ សូម​បន្តទៅ​ទទួល​វ៉ាក់សាំង​តាម​កាលបរិច្ឆេទ ឬ​ចន្លោះ​ក្រោយ​ចាក់​ដូ​ស​ទី​១​ បាន​១៥​ថ្ងៃ​-២៨​ថ្ងៃ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​វ៉ាក់សាំង​។

​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២១​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម បាន​ចុះ​ពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ក្នុង​ខណ្ឌទួលគោក មានជ័យ និង​ដង្កោ ដែល​កំពុង​មាន​សកម្ម​ភាព​ចាក់​វ៉ាក់សាំង​ដោយ​ក្រុមគ្រូពេទ្យ​យោធា នៅ​ទីតាំង​សរុប​ជាង​៦០​ទីតាំង​។

ក្នុង​នោះ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​បញ្ជាក់ថា ក្រោយពី​ដំណើរការ​ចាប់ផ្តើម​ចាក់​នូវ​ដូ​ស​ទី​២ ជូន​ប្រជាពលរដ្ឋ រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ គឺ​មាន​ភាពល្អប្រសើរ ហើយ​មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​ក្រោម​កិច្ចសហការ​រវាង​ក្រុមការងារ​កងទ័ព និង​អាជ្ញាធរ​មូលដ្ឋាន​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​ដូ​ស​ទី​២ សូម​មេត្តា​ទៅ​ទទួល​តាម​កាលបរិច្ឆេទ​កំណត់ ឬ​ចន្លោះ​ក្រោយ​ចាក់​ដូ​ស​ទី​១​បាន​១៥​ថ្ងៃ​-២៨​ថ្ងៃ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បានកត់សម្គាល់​ឃើញ​ពី​ការប្រឹងប្រែង​របស់​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ និង​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​តាម​ផែនការ ទោះបីជា​តំបន់​ចាក់​វ៉ាក់សាំង​នេះ ជា​តំបន់​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្តី​។

​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ក្នុង​ខណ្ឌ​ចំនួន​៦ នៃ​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី​១៧ ខែឧសភា​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៧០​ម៉ឺន​នាក់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ខណៈ​ប្រជាពលរដ្ឋ​សរុប​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន​ជិត​ ៨០​ម៉ឺន​នាក់​៕ ​អត្ថបទ​៖ ឧ​ត្ត​ម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm