អាមេរិក៖ ក្រុមមន្ត្រីអាមេរិក និយាយថា ទាហានអាមេរិកម្នាក់ ដែលប្រឈមទៅនឹងចំណាត់ការវិន័យ បានរត់ឆ្លងចូលព្រំដែនអន្តរកូរ៉េ ចូលទៅក្នុងទឹកដីកូរ៉េខាងជើង កាលពីថ្ងៃអង្គារ និងត្រូវគេជឿថា កំពុងស្ថិតក្នុងការឃុំខ្លួននៅកូរ៉េខាងជើង ដែលបង្កើតឲ្យមានវិបត្តិថ្មីមួយទៀត សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយជាមួយរដ្ឋដែលមានអាវុធនុយក្លេអ៊ែរមួយនេះ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡដ អូស្ទីន (Lloyd Austin) បានបង្ហាញក្ដីបារម្ភសម្រាប់សុវត្ថិភាពរបស់ទាហានរូបនោះ ដែលយោធាអាមេរិកប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា ទាហាន ដែលបានចូលរួមក្នុងដំណើរបង្ហាញទិសក្នុងតំបន់សន្តិសុខរួមរវាងប្រទេសកូរ៉េទាំង២ បានឆ្លងដោយចេតនា និងគ្មានការអនុញ្ញាត ទៅក្នុងតំបន់ខ្សែបន្ទាត់កំណត់ព្រំដែនយោធា ចូលដល់ទឹកដីរបស់កូរ៉េខាងជើង។
ទាហានអាមេរិក រូបនេះ ត្រូវបានគេស្គាល់មានឈ្មោះ ថា Private Travis T. King ដែលបានចូលបម្រើក្នុងកងទ័ពអាមេរិកកាលពីឆ្នាំ២០២១។
លោក បានប្រាប់សន្និសីទសារព័ត៌មានថា នៅមានរឿងរ៉ាវជាច្រើនត្រូវតែដឹង ។យើងជឿថា ទាហានរូបនេះ កំពុងត្រូវបានឃុំខ្លួនក្នុងប្រទេសកូរ៉េខាងជើង ដូច្នេះ យើងកំពុងតាមដាន និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ពីស្ថានភាពនេះ និងកំពុងធ្វើការដើម្បីស្វែងរកការបញ្ជាក់ពីក្រុមគ្រួសាររបស់ទាហានរូបនេះ៕