កូរ៉េខាងជើង បានបាញ់មីស៊ីល២គ្រាប់ បន្ទាប់ពីនាវាមុជទឹកបំពាក់នុយក្លេអ៊ែរអាមេរិក បានទៅដល់កូរ៉េខាងត្បូង

2023/07/19 04:28:56 pm        150

 កូរ៉េខាងជើង៖ យោធាជប៉ុន និងកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកចំនួន២គ្រាប់ ចូលក្នុងសមុទ្រភាគខាងកើតរបស់ខ្លួន ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានទៅដល់កំពង់ផែកូរ៉េខាងត្បូងជាលើដំបូងក្នុងរយៈពេល៤០ឆ្នាំមិនធ្លាប់មាន។

ក្រសួងការពារជាតិជប៉ុននិយាយថា មីស៊ីលទាំង២គ្រាប់ដែលត្រូវបានបាញ់នៅព្រឹកថ្ងៃពុធនេះ ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសជប៉ុន ។ 

នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានអំពាវនាវឲ្យកូរ៉េខាងជើងកាត់បន្ថយការបាញ់សាកល្បងមីស៊ីលទាំងនេះ។ 

នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា យើងថ្កោលទោសយ៉ាងខ្លាំងនូវសកម្មភាពបាញ់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ថាជាទង្វើបង្កហេតុដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិភាព និងសុវត្ថិភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងសហគមន៍អន្តរជាតិ និងជាការបំពានយ៉ាងច្បាស់នៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ 

លោក យ៉ាស៊ូកាស៊ុ ហាម៉ាដា (Yasukazu Hamada) រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មីស៊ីលទី១ បានហោះក្នុងរយៈកម្ពស់៥០គីឡូម៉ែត្រ និងចម្ងាយ៥៥០គីឡូម៉ែត្រ ចំណែកមីស៊ីលទី២ បានហោះក្នុងរយៈកម្ពស់៥០ គីឡូម៉ែត្រ និងចម្ងាយ៦០០គីឡូម៉ែត្រ ។ 

គួរឲ្យដឹងថា ការបាញ់នេះ បានកើតឡើង មិនដល់មួយសប្ដាហ៍ផងទេ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបដំណើរការដោយឥន្ធនៈរឹង វ៉ាសុង-១៨ (Hwasong-18) ចុងក្រោយបំផុតរបស់ខ្លួន ដែលក្រុងព្យុងយ៉ាង និយាយថាជាការព្រមានដល់សហរដ្ឋអាមេរិក និងគូសត្រូវផ្សេងទៀត ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm