ឱកាសចុងក្រោយសម្រាប់ លោក ភីថា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ខណៈសភាធ្វើការបោះឆ្នោត

2023/07/19 09:56:19 am        193

ថៃ៖ មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward) ដែលឈ្នះការបោះឆ្នោតរបស់ប្រទេសថៃ បានត្រៀមខ្លួនសម្រាប់អ្វីដែលអាចជាឱកាសចុងក្រោយរបស់លោក ក្នុងការបានក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃពុធ (ទី១៩ ខែកក្កដា) ខណៈដែលសភា ដែលបានបដិសេធរូបលោក កាលពីសប្តាហ៍មុន បានកោះប្រជុំ សម្រាប់ការបោះឆ្នោតលើកទី២ របស់ខ្លួន ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី។

ប្រទេសថៃត្រូវបានគ្រប់គ្រងដោយរដ្ឋាបាលចាំផ្ទះ ចាប់តាំងពីខែមីនាមក ហើយពេលនេះ ៦៥ថ្ងៃ បានកន្លងផុតទៅហើយ គិតចាប់តាំងពីការមានជ័យជម្នះនៃការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សឆ្ពោះទៅមុខ (Move Forward) លើគណបក្សដែលគាំទ្រដោយយោធារាជានិយម ពោលគឺបន្ទាប់ពីរយៈពេល ៩ឆ្នាំរបស់រដ្ឋាភិបាល ដែលដឹកនាំដោយឧត្តមសេនីយ៍។

លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) វ័យ ៤២ឆ្នាំ ដែលជាអ្នកសេរីនិយមបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិកនោះ ត្រូវការការគាំទ្រជាងពាក់កណ្តាលពីសភាទាំងពីរ ដើម្បីទទួលបានការអនុម័តជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ ប៉ុន្តែត្រូវតែយកឈ្នះការជំទាស់យ៉ាងខ្លាំងក្លាពីពួកយោធា ដែលមិនស្របតាមមហិច្ឆតាប្រឆាំងនៃគណបក្សរបស់លោក។

ច្បាប់សភាដែលតាក់តែងដោយពួកយោធា បន្ទាប់ពីការធ្វើរដ្ឋប្រហារឆ្នាំ២០១៤ និងភាពលម្អៀងរបស់ច្បាប់នេះ បានផ្ដល់ភាពបរាជ័យដល់លោក ភីថា ក្នុងការបោះឆ្នោតជុំទី១ នៅពេលដែលរូបលោក ត្រូវបានរារាំងដោយព្រឹទ្ធសភាដែលតែងតាំងដោយសម្ព័ន្ធមិត្តឧត្តមសេនីយ៍ជាមួយក្រុមអភិរក្សនិយម និងក្រុមគ្រួសារអ្នកមានទ្រព្យធនដែលមានឥទ្ធិពលយូរមកហើយលើលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន បង្ហាញកម្រងរូបភាព អតីតកាល-បច្ចុប្បន្នកាល
2024/09/18 01:37:03 pm        1
សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ស្នើដល់សហប្រធានចិន និងឥណ្ឌានៃគណៈកម្មាធិការ ICC ព្រះវិហារ ​ពង្រីកសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយអភិរក្ស និងលើកតម្លៃ​រមណីយដ្ឋាន​ប្រាសា​ទកោះកេរ
2024/09/17 11:55:05 am        1
សម្ដេចធិបតី ហ៊ុន​ ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពក្នុងពិធីអភិសេកព្រះបដិមាដែលបានវិលមកកាន់មាតុប្រទេសវិញ
2024/09/17 11:40:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បំពេញទស្សនកិច្ចនៅប្រទេសចិន

2024/09/22 09:09:32 am
​ស្ថានភាពនៅតាមស្ថានីយជលសាស្ត្រ៖ ទឹកបាន​និង​កំពុង​ឡើងបន្តិចបន្តួច សូម​បង្កើន​ការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់
2024/09/22 08:50:41 am
​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ ៤ នៅវត្តកែវមុនីរស្មី (ហៅវត្ត កន្ទួត) ជាមួយបងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺ
2024/09/21 07:35:39 pm
​តំណាងអយ្យការសម្រេចចោទជនជាតិចិន០៣នាក់ ពាក់ព័ន្ធកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកនូវសារធាតុញៀន
2024/09/21 06:09:52 pm
​ឯកឧត្តម ទៀ សីហា ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន ៤៧១នាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប
2024/09/21 05:57:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/09/21 01:27:00 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/09/08 06:49:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/09/22 02:27:32 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/09/21 08:45:21 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/08/24 03:41:28 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am