Jonas Vingegaard ឈ្នះដំណាក់កាលទី ១៦ កាន់តែកៀកគ្រងជើងឯក Tour de France

2023/07/19 05:14:49 pm        209

អ្នកការពារតំណែងជើងឯក កីឡាករប្រណាំងកង់ដាណឺម៉ាក Jonas Vingegaard បាន​ប្រជែង​ឈ្នះ​ដំណាក់កាលទី ១៦ នៃព្រឹត្តិការណ៍ប្រណាំងកង់ Tour de France និងកាន់តែកៀក​ក្នុង​ការ​គ្រង​ជើង​ឯកឆ្នាំនេះ។

ដំណាក់កាលទី ១៦ ដែលមានចំងាយផ្លូវ ២២.៤ គីឡូម៉ែត្រ ដែលជា​ដំណាក់​កាល​ប្រណាំង​យក​ថេរវេលា​ផ្ទាល់ខ្លួន និងជាដំណាក់កាលដ៏សំខាន់មួយនោះ កីឡាកររបស់ក្រុម Jumbo-Visma, Jonas Vingegaard បានប្រើពេលត្រឹម ៣២ នាទី ៣៦ វិនាទីប៉ុណ្ណោះ ពោលគឺល្អជាងអ្នកលេខ ២ កីឡាករស្លូវេនី Tadej Pogacar ១ នាទី ៣៨ វិនាទី និងលេខ ៣ កីឡាករប៊ែលហ្ស៊ិក Wout van Aert យឺតជាង ២ នាទី ៥១ វិនាទី។

ជាអ្នកនាំមុខស្រាប់លើ Tadej Pogacar មុនចាប់ផ្តើមដំណាក់កាលទី ១៦ នេះ Jonas Vingegaard បានពន្លាតការនាំមុខរបស់ខ្លួនបន្ថែមទៀតក្នុងតារាងរួមឡើងដល់ ១ នាទី ៤៨ វិនាទី​ពីលើកីឡាករស្លូវេនី ខណៈលេខ ៣ ផ្លាស់មកជា កីឡាករអង់គ្លេស Adam Yates។

សម្រាប់ដំណាក់កាលទី ១៧ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៦៦ គីឡូម៉ែត្រ ខណៈ Tour de France នឹងបញ្ចប់ផ្លូវការនៅដំណាក់កាលចុងក្រោយទី ២១ ថ្ងៃអាទិត្យទី ២៣ ចុងសប្តាហ៍នេះ៕ អត្ថបទ៖ នាង សុភាវុធ




 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        161
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        171
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm