ក្លិបបាល់ទាត់ Brighton បានបដិសេធសំណើលើកទី ២ របស់ Chelsea ដែលមានតម្លៃ ៧០ លានផោនក្នុងការ ចង់បានខ្សែបម្រើ Moises Caicedo ទៅកាន់ Stamford Bridge។
ខ្សែបម្រើក្រុមជម្រើសជាតអេក្វាដ័ររូបនេះ ធ្លាប់ស្នើសុំចាកចេញពីក្លិបកាលពីខែមករា នៅពេលទទួលបានសំណើទិញពីកាំភ្លើងធំ Arsenal តែក្រោយមកក៏បន្តកិច្ចសន្យាថ្មីជាមួយ Brighton ដល់ឆ្នាំ ២០២៧។
យ៉ាងណាក្តី កីឡាករវ័យ ២១ ឆ្នាំរូបនេះនៅតែស្ថិតក្នុងចំណាប់អារម្មណ៍ពីក្លិបធំៗនៅ Premier League ខណៈ Chelsea កំពុងឈានមុខគេនៅពេលនេះ។

រំលឹកថា Moises Caicedo បានផ្លាស់ពីក្លិបអេក្វាដ័រ Independiente del Valle ក្នុងតម្លៃត្រឹម ៤.៥ លានផោនប៉ុណ្ណោះកាលពីខែកុម្ភៈឆ្នាំ ២០២១ តែក៏ត្រូវបានបញ្ចេញឱ្យក្លិបនៅប៊ែលហ្ស៊ិកខ្ចី។
Caicedo ត្រូវបានកោះហៅត្រលប់មកវិញនៅខែមករាឆ្នាំ ២០២២ និងបានបង្ហាញខ្លួនឱ្យ Brighton តាំងពីពេលនោះមកបង្ហាញខ្លួនបាន ៥៣ លើករកបានពីរគ្រាប់៕ អត្ថបទ៖នាង សុភាវុធ