ខ្សែការពារអៀកឡង់ខាងជើងឯក Jonny Evans បានត្រលប់មកក្លិបបិសាចក្រហម Manchester United វិញ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចសន្យាខ្លីមួយ។
កីឡាករវ័យ ៣៥ ឆ្នាំដែលចាកចេញពី Leicester City ក្រោយចប់រដូវកាលមុននោះ ទទួលបានកិច្ចសន្យាខ្លីនេះ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីអ្នកចាត់ការ Erik ten Hag អំឡុងការហ្វឹកហាត់។
កិច្ចសន្យាខ្លីនេះនឹងអាចឱ្យ Jonny Evans ចូលលេង Pre-Season ពេល Manchester United ជួប Lyon នៅទឹកដីស្កុតឡេន និង Wrexham នៅទឹកដីអាមេរិក។
Jonny Evans ធ្លាប់បង្ហាញខ្លួន ១៩៨ លើកឱ្យ Manchester United មុនពេលចាកចេញនៅឆ្នាំ ២០១៥ និងធ្លាប់ឈ្នះជើងឯក English Premier League ៣ លើក និង UEFA Champions League ផងដែរ៕ អត្ថបទ៖នាង សុភាវុធ
