រយៈពេល៦ខែ ឆ្នាំ២០២៣ ខេត្តកំពង់ឆ្នាំង រកឃើញជំងឺគ្រុនឈាមលើកុមារចំនួន ១៤៣ករណី និងស្លាប់២ករណី

2023/07/19 07:13:05 pm        474

កំពង់ឆ្នាំង៖ ចាប់ពីដើមខែមករា រហូតមកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ជំងឺគ្រុនឈាមលើកុមារនៅក្នុងខេត្តកំពង់ឆ្នាំង បាន​កើតឡើងចំនួន ១៤៣ករណី និងបានស្លាប់២ករណី ហើយឆ្នាំ២០២៣នេះ ប្រភេទជំងឺគ្រុនឈាមនេះ មាន​សភាព​ធ្ងន់​ជាង​ឆ្នាំ​២០២២ ។ នេះបើយោងតាមតាមការការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃ​ទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោកវេជ្ជបណ្ឌិតបានបន្តថា ជំងឺគ្រុនឈាមលើកុមារ ក្នុងរយៈពេល៦ខែឆ្នាំម២០២៣នេះ មានអត្រាសឹងស្មើគ្នាទៅឆ្នាំកន្លងទៅ ដោយ​ឆ្នាំ២០២៣នេះ មានចំនួន១៤៣ករណី និងឆ្នាំ២០២២មានចំនួន១៤៧ករណី។ ក៏ប៉ុន្តែឆ្នាំ២០២៣នេះ សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​កន្ល​ងទៅ ដោយសារក្នុងចំណោមកុមារដែលឆ្លងជំងឺគ្រុនឈាម ១៤៣ករណីនោះ មាន២ករណីបានស្លាប់ (១ករណី​នៅ​ក្នុង​ឃុំ​អណ្តូង​ស្នាយ ស្រុករលាប្អៀរ និងម្នាក់ទៀតនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង)។ ករណីគ្រុនឈាមលើកុមារនេះ បានកើត​ឡើង​ដំបូង​គេ​នៅ​ក្នុង​ស្រុកកំពង់លែងតែម្តង ហើយមកដល់ពេលនេះ គឺមានស្ទើរគ្រប់ស្រុកក្រុងទាំង៨ហើយ។

លោកបានបន្ថែមថា ចំពោះវិធីការពារ គឺមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រកាសជូនដល់បងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ អោយនាំគ្នាសម្អាតភូមិដ្ឋានអោយបានស្អាតជាប្រចាំ កុំអោយមានទឹកដក់នៅតាមសំបកកំប៉ុង ស្នោ សំបកកង់ម៉ូតូ ឡាន និងសម្ភារៈដែលដក់ទឹក ព្រោះជាជម្រក និងកន្លែងពងកូនរបស់មូសខ្លា។ ពេលដឹងថាកូនចៅបានឆ្លងជំងឺនេះហើយ ត្រូវ​ប្រញាប់​យក​កូន​ចៅ​មកពិនិត្យព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកមន្ត្រីមន្ទីរសុខាភិបាល នៅតែបន្ត​ចែក​ជូន​ថ្នាំ​អាំប៊ែត​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ដដែល៕ អត្ថបទ៖ ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm