បណ្តាគណបក្សនយោបាយមួយចំនួន បានត្រៀមខ្លួនរួចរាល់ហែបក្សបិទយុទ្ធនាការឃោសនាបោះឆ្នោត

2023/07/19 07:13:16 pm        279

ភ្នំពេញ៖ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដានេះ គឺមានបណ្តាគណបក្សនយោបាយមួយចំនួន នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល បានរៀបចំក្បួនហែបក្សបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនជាបណ្តើរៗហើយ ខណៈការបិទយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការ នឹងឈានមកដល់នៅថ្ងៃទី២១ ខែកក្កដា ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងឈានចូលមកដល់នៅថ្ងៃទី២៣ ខែកក្កដា។

គណបក្សនយោបាយ ដែលបានហែរបក្សបិទយុទ្ធនាបការរបស់ខ្លួននៅថ្ងៃនេះ​ និងគណបក្ស​ដែលត្រៀម​ហែបិទយុទ្ធនាការនៅថ្ងៃបន្ទាប់ បានថ្លែងប្រាប់BTV ​នៅថ្ងៃទី១៩ខែកក្កដានេះថា នៅ​ពេលនេះ ពួកគេ​បាន​ត្រៀមយានជំនិះ និង​កម្លាំង​ពលរដ្ឋចូលរួមពិធីបិទហែយុទ្ធនាការឃោសនា​បោះឆ្នោតរួចហើយ ក្នុងឱកាសហែបិទយុទ្ធនាការនៅថ្ងៃចុងក្រោយផ្សព្វផ្សាយពីកម្មវិធី​នយោបាយ​របស់បក្សខ្លួនជូនពលរដ្ឋបានយល់ជ្រួតជ្រាប។ 

បណ្តាគណបក្សនយោបាយបានអំពាវនាវពលរដ្ឋចូលរួមបោះឆ្នោត​ឲ្យបានគ្រប់ៗគ្នា និង​សូមគូស​ជ្រើសរើស​គណបក្សនយោបាយដែលខ្លួនស្រឡាញ់ឲ្យបានត្រឹមត្រូវ ​ខណៈសន្លឹកមួយៗ គឺតម្លៃខ្លាំង​សម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា។

បើតាម លោក ស៊ីម ដូនី ប្រធានលេខាធិការដ្ឋានគណកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ឲ្យដឹងថា នៅថ្ងៃទី១៩ ​ខែកក្កដានេះ ​គឺមានគណបក្សខ្មែរអភិរក្ស ​មួយបានធ្វើសកម្មភាពហែ​គណបក្ស​បិ​ទយុទ្ធនាការឃោសនា​បោះឆ្នោត ដោយឡែក ​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មួយទៀត ​នឹងធ្វើការហែរបិទការឃោសនារបសខ្លួននៅថ្ងៃស្អែក ​ហើយនៅថ្ងៃទី២១ ខែកក្កដា ដែលជាចុងក្រោយ ​គឺមានគណបក្សហែបិទយុទ្ធនាការចំនួន៣ រួមមាន​ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ។

ដោយឡែកនៅខេត្តកណ្តាលវិញ​ លោក ផាន់ រិទ្ធិពល ប្រធានលេខាធិការដ្ឋាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោតខេត្តកណ្តាល ថា នៅថ្ងៃស្អែកទី២០ ​និងថ្ងៃខានស្អែកទី២១ កក្កដា នៅ​ខេត្តកណ្តាល​គឺមានគណបក្សចំនួន៤​បានជូនដំណឹងថា​នឹងធ្វើការហែបិទយុទ្ធនាការ​ឃោសនាបោះឆ្នោតរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការហែរគណបក្សឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣​នេះ គឺមានរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៣ ដែលមានគណបក្សនយោបាយចំនួន១៨បានចូលរួមប្រកួតប្រជែង៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm