បារាំងផ្តល់កិត្តិយសដល់លោក Modi មេដឹកនាំឥណ្ឌាក្នុងពិធីប្រារព្ធទិវាជាតិ

2023/07/19 07:34:51 pm        224

បារាំង៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ត្រូវបានផ្តល់កិត្តិយសពិសេសបំផុតរបស់ប្រទេសបារាំង កាលពីថ្ងៃសុក្រទី១៤ ខែកក្កដា ជាភ្ញៀវកិត្តិយស នៅក្នុងព្យុហយាត្រាយោធាទិវាជាតិ ជាផ្នែកនៃដំណើរទស្សនកិច្ច ដែលបានបញ្ជាក់ពីកិច្ចព្រមព្រៀងការពារជាតិកម្រិតខ្ពស់។ លោក Modi និងប្រធានាធិបតី លោក Emmanuel Macron បានត្រួតពិនិត្យមើលការដើរក្បួនយោធាឥណ្ឌា និងបារាំង នៅតាមដងផ្លូវ Champs-Elysees ដែលមានជួរដើមឈើ នៅក្នុងទីក្រុងប៉ារីស ខណៈយន្តហោះប្រយុទ្ធ Rafale ផលិតនៅប្រទេសបារាំង ដែលឥណ្ឌាបានទិញកាលពីឆ្នំ២០១៥ បានចូលរួមនៅក្នុងការហោះហើរឆ្លងកាត់វិមាន Arc de Triomphe ។

ការប្រារព្ធពិធីជាតិ ធ្វើឡើងនៅពេលដ៏លំបាកសម្រាប់លោក Macron ដែលមានការមិនពេញចិត្តពីសមាជិកសាធារណៈមួយចំនួន ខណៈលោក ធ្វើដំណើរតាមរថយន្តយោធានៅតាមផ្លូវ Champs-Elysees ( ហ្សង់អេលីហ្ស៊េ)។ ការសម្រេចចិត្តរបស់លោក ដើម្បីបង្កើនអាយុចូលនិវត្តន៍ បានបង្កឲ្យមានការតវ៉ាជាច្រើនខែ និងបានធ្វើឲ្យប៉ះពាល់ដល់អត្រាប្រជាប្រីយភាពរបស់លោក។  លោក Modi បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ទៅកាន់ទីក្រុងប៉ារីសកាលពីពីថ្ងៃទី១៣ ខែកក្កដា នៅពេលនោះ លោកត្រូវបានផ្តល់រង្វាន់ងារកិត្តិយស ជារង្វាន់ខ្ពស់បំផុតរបស់ប្រទេសបារាំង។ ព្យុះហយាត្រា បានធ្វើឡើងបន្ទាប់ពីទីក្រុងញ៉ូវឌេលី បានផ្តល់ការអនុម័តដំបូងដើម្បីទិញយន្តហោះ Rafale បន្ថែមចំនួន២៦គ្រឿង សម្រាប់កងទ័ពជើងទឹករបស់ខ្លួន និងនាវាមុជទឹកចំនួន៣គ្រឿង ដោយផ្អែកលើទំនាក់ទំនងការពារជាតិជាមួយទីក្រុងប៉ារីស នៅពេលមួយដែលប្រទេសទាំងពីរ កំពុងស្វែងរកសម្ព័ន្ធមិត្ត នៅក្នុងតំបន់ ឥណ្ឌូ-ឥណ្ឌូប៉ាស៊ីហ្វិក។

ប្រភពដែលដឹងច្បាស់ពីព័ត៌មានលម្អិត បានឲ្យដឹងថា តម្លៃសរុបនៃការទិញនេះ ត្រូវបានគេរំពឹងថា មានតម្លៃប្រមណ៨០០ពាន់លានរូបពី ឬ៩.៧៥ ពាន់លានដុល្លារ ទោះបីជាតម្លៃនេះនៅតែជាគោលដៅចំពោះការចរចាក៏ដោយ។ លោក Macron បានផ្តល់កិត្តិយស ចំពោះមេដឹកនាំពិភពលោក មួយចំនួនប៉ុណ្ណោះមកចូលរួមក្នុងព្យុះហយាត្រាយោធាក្នុងទីវាជាតិ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm