វៀតណាម៖ ប្រទេសវៀតណាម បានអនុម័តផែនការមួយដើម្បីពង្រីកសមត្ថភាពស្តុកប្រេងឥន្ធនៈរបស់ខ្លួន នៅត្រឹមឆ្នាំ២០៣០ ជាមួយនឹងការវិនិយោគរហូតដល់៣១,៧ពាន់លានដុល្លារ។
យោងតាមផែនការដែលត្រូវបានចុះហត្ថលេខាដោយលោក Tran Hong Ha ( ត្រឹង ហុង ហា) ឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងកាលពីថ្ងៃអង្គារថា ការវិនិយោគនឹងបង្កើនសមត្ថភាពស្តុកទុកប្រេងឥន្ធនៈចម្រាញ់រួច និងប្រេងឆៅរបស់ប្រទេស រហូតដល់៧៥ ទៅ៨០ថ្ងៃនៃការនាំចេញសរុប។
