ឃាត់ខ្លួនអ្នកកាសែតម្នាក់ដែលក្លែងឈ្មោះបុគ្គលិកព័ត៌មានទូរទស្សន៍បាយ័ន ដើម្បីឆាតសុំថវិកាមន្ដ្រីតាមក្រសួងស្ថាប័ន

2023/07/19 08:40:56 pm        3.3 K

នគរបាលបានឃាត់ខ្លួនអ្នកកាសែតម្នាក់ ដែលក្លែងអត្ត​សញ្ញាណជា​បុគ្គលិក​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ដើម្បីសុំ និងជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំ តាមអង្គភាពស្ថាប័នរដ្ឋនានា។

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​បាន​ចុះ​អនុវត្ត​ដីកា​ដោយ​ឃាត់​ខ្លួន​ជនសង្ស័យម្នាក់ឈ្មោះ មូល រតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំណុចភូមិសាស្ត្រ ភូមិ​ត្រពាំង​ជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទាក់ទិននិងការឃាត់ខ្លួននេះ គឺតាំងពីដើមឆ្នាំ២០២១មក ជន​សង្ស័យ​រូប​នេះ​តែង​តែ​យក​អត្ត​សញ្ញាណ​បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីយកទៅភ្ជាប់សារ Telegram និង WhatsApp និងតែងតែទាក់ទងទៅកាន់ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងស្ថាប័ននានា ដើម្បី​សុំ​ប្រាក់​ចុះបេសកកម្ម និងគំរាមកំហែង ថានឹងចុះព័ត៌មានអំពីអំពើអសកម្មនានា ដើម្បីជាថ្នូរ និ​ង​ប្រាក់។ ទើប​ដល់ដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានដាក់​ពាក្យ​បណ្ដឹង​មក​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្ដឹងពីជនសង្ស័យ​បាន​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​របស់​បុគ្គលិកទូរទស្សន៍បាយ័ន ដើម្បីដើរសុំ និងទារប្រាក់ពីថ្នាក់ដឹកនាំ ដែលនាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយសស្ថានីយទូរទស្សន៍។

នគរបាលបន្ថែមថា បន្ទាប់ពីធ្វើការស្រាវជ្រាវបានល្អិតល្អន់ នាយកដ្ឋាន​បាន​កំណត់​មុខ​សញ្ញាជន​សង្ស័យ​មួយ​រូប ឈ្មោះ មូល រតនៈ មានមុខរបរជានិពន្ធនាយកកាសែតសេនាធិបតី និងបន្ទាប់​មក​នាយកដ្ឋាន​ក៏បានទទួលដីការបញ្ជាឱ្យចូលខ្លួនលេខ ២៨៣ អ.យ.ក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជដំបូងរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកក្កដានេះ កម្លាំងនាយកដ្ឋាន​បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌសែនសុខ នៃ​ស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុគ្គលរូបនេះ ដើម្បីបញ្ជូ​ន​ទៅ​សាលា​ដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm