អ៊ីស្រាអែល៖ នគរបាលអ៊ីស្រាអែលបានសម្រុកចូលហ្វូងបាតុករក្នុងទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ (១៨ កក្កដា) ជាមួយនឹងកាណុងបាញ់ទឹក និងក្រុមមន្ត្រីបង្រ្កាបបាតុកម្ម ក្នុងគោលបំណងដើម្បីបញ្ឈប់ការតវ៉ាបន្ទាប់ពីមាន "ទិវារំខាន" ប្រឆាំងនឹងការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។

ចាប់ពីព្រឹកព្រលឹមថ្ងៃអង្គារ ក្រុមបាតុករបានបិទផ្លូវហាយវេយ៉ាងហោចណាស់ពាក់កណ្តាល ហើយបានធ្វើបាតុកម្មនៅស្ថានីយរថភ្លើងសំខាន់ៗនៅពេលរសៀល និងចូលក្នុងផ្សារហ៊ុនទីក្រុង Tel Aviv ដោយបោះចោលក្រដាសប្រាក់ក្លែងក្លាយជានិមិត្តសញ្ញានៃអំពើពុករលួយ។ នគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤៥ នាក់ត្រូវបានចាប់ខ្លួន។
រដ្ឋាភិបាលកំពុងជំរុញឱ្យអនុម័តច្បាប់ដែលនឹងរារាំងសមត្ថភាពរបស់តុលាការកំពូលក្នុងផ្តល់មោឃភាពដល់ការសម្រេចរបស់រដ្ឋាភិបាល និងរដ្ឋមន្ត្រីឬការតែងនានាតាមរយៈដកក្រុមចៅក្រមចេញពីអំណាចដោយចាត់ទុកការសម្រេចទាំនោះថា "មិនសមហេតុផល" ។
អ៊ីស្រាអែលមានគោលបំណងអនុម័តច្បាប់នេះ មុនពេលសភាឈប់សម្រាកនៅថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ៕
