អាមេរិក៖ ក្រុមហ៊ុន Twitter កាលពីថ្ងៃអង្គារបានទទួលរងដោយបណ្តឹងជាលើកទី២នៅខែនេះ ដើម្បីទាមទាថា ក្រុមហ៊ុនជាប់ជំពាក់ចំនួន៥០០លានដុល្លារក្នុងសំណងក្រោយឈប់ធ្វើការចំពោះអតីតបុគ្គលិក ជាករណីចុងក្រោយដែលមានជាបន្តបន្ទាប់ ដែលកើតឡើងពីការទទួលយករបស់លោក Elon Musk នូវក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម។ សកម្មភាពដែលបានស្នើឡើង ត្រូវបានប្តឹងនៅតុលាការសហព័ន្ធទីក្រុង Delaware ដោយអតីតវិស្វករជាន់ខ្ពស់ក្រុមហ៊ុន Twitter លោក Chris Woodfield ដែលបានចោទប្រកាន់ថា ក្រុមហ៊ុន បានដាក់គោលដៅលើបុគ្គលិកចាស់សម្រាប់ការកាត់រំសាយ ជាការអះអាងមួយដែលពុំត្រូវបានធ្វើឡើងនៅក្នុងករណីនៅសល់ដ៏ទៃទៀតឡើយ។
លោក Woodfield ដែលបានបម្រើការឲ្យក្រុមហ៊ុន Twitter នៅក្រៅទីក្រុង Seattle និយាយថា ក្រុមហ៊ុន បានប្រាប់បុគ្គលិកដដែលៗថា ពួកគេនឹងទទួលបានប្រាក់ខែ២ខែ និងប្រាក់ត្រូវបង់ដ៏ទៃទៀត ប្រសិនបើពួកគេត្រូវបានកាត់រំសាយ ប៉ុន្តែនេះ លោក និងបុគ្គលិកដ៏ទៃទៀត ពុំបានទទួកប្រាក់នោះទេ។

ក្រុមហ៊ុន Twitter បានកាត់រំសាយ កម្លាំងការងាររបស់ខ្លួន ជាងពាក់កណ្តាល ជាវិធានការកាត់បន្ថយការចំណាយ បន្ទាប់ពីលោក Musk បានទទួលយកក្រុមហ៊ុនកាលពីខែតុលារ។
បណ្តឹងដូចគ្នានេះ ត្រូវបានប្តឹងកាលពីសប្តាហ៍មុន នៅក្នុងតុលាការសហព័ន្ធរដ្ឋកាលីហ្វរនីញ៉ា ដោយអះអាងថា ក្រុមហ៊ុន Twitter ជំពាក់ប្រាក់អតីតបុគ្គលិក ជាង៥០០លានដុល្លារ ក្នុងការកាត់រំសាយបុគ្គលិក។ ក្រុមហ៊ុន Twitter ពុំបានឆ្លើយតបចំពោះបណ្តឹងនោះទេ ដែលបញ្ជាក់ថាក្រុមហ៊ុន បំពានច្បាប់សហព័ន្ធ ដែលត្រូវធ្វើឲ្យស្របច្បាប់ផែនការអត្ថប្រយោជន៍របស់បុគ្គលិក ដែលពុំបានអនុវត្តតាមលក្ខខណ្ឌនៃផែនការកាត់រំសាយ ដែលបានបង្កើតឡើងមុនពេលលោក Musk ទទួលយកក្រុមហ៊ុន៕
