ICCស៊ើបអង្កេតករណីសម្លាប់ និងចាប់រំលោភសេពសន្ថវៈនៅតំបន់ដាហ្វួរ ស្របពេលដែលអំពើហិង្សាកើនឡើងនៅស៊ូដង់

2023/07/19 10:33:04 pm        65

ស៊ូដង់ ៖  រដ្ឋអាជ្ញាកំពូលមួយរូប និយាយប្រាប់អង្គការសហប្រជាជាតិ(UN)ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) បាន​បើក​ការស៊ើបអង្កេតលើការហក់ឡើងខ្ពស់នូវអំពើអរិភាពក្នុងតំបន់ដាហ្វួរ ចាប់តាំងពីពាក់កណ្តាលខែមេសារហូតមក រួមមានទាំងរបាយការណ៍ពីករណីសម្លាប់ ចាប់រំលោភសេពសន្ថវៈ ការលួចដុតផ្ទះសម្បែង ការជម្លៀសខ្លួនជនស៊ីវិល និងឧក្រិដ្ឋកម្មលើកុមារ ។

គួរឲ្យដឹងថា កងទ័ពស៊ូដង់ និងកងកម្លាំងឆ្លើយតបរហ័ស (RSF)បាមប្រយុទ្ធគ្នានៅក្នុងទីក្រុង Khartoum និងតំបន់ផ្សេង​ទៀតនៅក្នុងប្រទេសស៊ូដង់ ចាប់តាំងពីពាក់កណ្តាលខែមេសារហូតមក ដោយសារតែពួកគេចង់​ក្តោបក្តាប់អំណាច​រៀងៗខ្លួន ។

មនុស្សជាង ៣លាននាក់ត្រូវបានរត់ភៀសខ្លួន ក្នុងនោះមនុស្សជាង ៧០ម៉ឺននាក់ បានរត់ភៀសខ្លួនទៅ​កាន់ប្រទេស​ជិតខាង ។ 

អគ្គលេខាធិការ UNលោក Antonio Guterres បាននិយាយកាល​ពីសប្តាហ៍មុនថា ស៊ូដង់ដែលជាប្រទេសធំបំផុតទី ៣របស់អាហ្វ្រិក ស្ថិតនៅលើមាត់ជ្រោះនៃការធ្លាក់ក្នុងសង្រ្គាមស៊ីវិលទ្រង់ទ្រាយពេញ ដែលអាចនឹង​ធ្វើឲ្យអស្ថិរភាព​ដល់តំបន់ធំជាងនេះ ។

ការិយាល័យរបស់រដ្ឋអាជ្ញាធរ Karim Khan បាននិយាយនៅក្នុងរបាយការណ៍ផ្ញើជូនក្រុមប្រឹក្សាសន្តិសុខ UNថា ការិយាល័យរបស់ពួកយើងអាចបញ្ជាក់បានថា ពួកយើងបានបើកការស៊ើបអង្កេតលើករណីពាក់ព័ន្ធនឹង​ឧបទ្ទេវហេតុជាច្រើនកើតឡើងក្នុងបរិបទអរិភាពបច្ចុប្បន្ន ។

របាយការណ៍ បាននិយាយថា ក្រុមរដ្ឋអាជ្ញា ICC កំពុងតាមដានយ៉ាងដិតដល់លើរបាយ​ការណ៍ពីការ​សម្លាប់ក្រៅប្រព័ន្ធតុលាការ ការដុតផ្ទះសម្បែង និងផ្សារ ហើយនិងការលួចទំនិញ នៅតំបន់ Al Geneina, តំបន់ដាហ្វួរខាងលិច ក៏ដូចជាការសម្លាប់ និងការជម្លៀសជនស៊ីវិលនៅតំបន់ដាហ្វួរខាងជើង និងទីទាំងផ្សេងទៀតនៅទូទាំងតំបន់ដាហ្វួរ ។

របាយការណ៍នេះ បន្តថា ពួកគេបានពិនិត្យផងដែរ ការចោទប្រកាន់ពីឧក្រិដ្ឋកម្មផ្លូវភេទ និងយេនឌឺ រួមទាំងករណីចាប់រំលោភសេពសន្ថវៈទ្រង់ទ្រាយធំ និងរបាយការណ៍ពីអំពើហិង្សាប្រឆាំងនឹងកុមារ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm