WFP៖ ការបញ្ចប់កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ធ្វើឲ្យមានអសន្តិសុខស្បៀង

2023/07/19 10:43:38 pm        70

WFP ៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) កំពុងព្រមានថា អសន្តិសុខស្បៀង នៅអាហ្វ្រិកខាងកើត នឹងមានសភាពកាន់តែអាក្រក់ទៅៗ បន្ទាប់ពីប្រទរេសរុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ (UN)។

កិច្ចព្រមព្រៀងនេះ បានអនុញ្ញាតឲ្យប្រទេសអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាពតាមសមុទ្រខ្មៅ ហើយទីភ្នាក់ងារជំនួយសង្គ្រោះ បាននិយាយថា ការដួលរលំនៃកិច្ចព្រមប្រៀង នឹងប៉ះពាល់ដល់ប្រទេសក្រីក្រ​បំផុតមួយចំនួនរបស់ពិភពលោកយ៉ាងខ្លាំងបំផុត។

លោក Michael Dunford ដែលជានាយករបស់ WFP អាហ្វ្រិកខាងកើត បាននិយាយថា៖ «ការបញ្ចប់នេះនឹងធ្វើឲ្យលទ្ធភាពរបស់យើងក្នុងការផ្ដល់អាហារដល់ប្រជាជនអត់ឃ្លានកាន់តែលំបាក។ មានមនុស្ស ៨០លាននាក់រួចហើយ នៅក្នុងតំបន់ដែលជួបនឹងបញ្ហាអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។ កត្តាជាច្រើនកំពុងជំរុញឲ្យមានបញ្ហានេះ។ វាកើតឡើងដោយសារជម្លោះ អាកាសធាតុ ភាពរង្គោះរង្គើខាងសេដ្ឋកិច្ច ហើយជាការពិតណាស់ ការសល់ចំហាយពីការរាតត្បាតនៃជំងឺកូវីដ។ ដូច្នេះ ការផ្អាកគំនិតផ្តួចផ្តើមនេះ នឹងបានត្រឹមតែធ្វើស្ថានការណ៍ដែលអាក្រក់រួចហើយនោះ កាន់តែធ្ងន់ធ្ងរទៅៗ»។

កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ (UN) និងប្រទេសទួរគី កាលពីខែកក្កដាឆ្នាំមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិស្បៀងអាហារពិភពលោកដែលកាន់តែអាក្រក់ឡើងៗ ដោយសារការលុកលុយរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន។ អ៊ុយក្រែន និងរុស្ស៊ី ស្ថិតនៅក្នុង​ចំណោម​ប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំៗរបស់ពិភពលោក៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        44
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        50
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm