បង់ក្លាដេស ៖ យ៉ាងហោចណាស់សកម្មជនគណបក្សប្រឆាំងម្នាក់ បានស្លាប់និងរាប់រយនាក់ផ្សេងទៀត បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នានៅទូទាំងប្រទេសបង់ក្លាដេស ខណៈមនុស្សរាប់ម៉ឺននាក់ បានទាមទារឲ្យនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina លាលែង នៅមុនការបោះឆ្នោត ដែលត្រូវបានរំពឹងទុកនៅក្នុងខែមករា។
សកម្មជនប្រឆាំងរាប់ម៉ឺននាក់ កាលពីថ្ងៃអង្គារ បានប្រឈមជាមួយកម្តៅព្រះអាទិត្យក្តៅខ្លាំងដើម្បីដង្ហែរក្បួនទៅកាន់រដ្ឋធានី Dhaka(ដាកា) និងទីក្រុងដ៏ទៃទៀត ដោយអំពាវនាវឲ្យលោក Hasina លាលែងពីតំណែង។
គណបក្សជាតិនិយមបង់ក្លាដេស ជាបក្សប្រឆាំង ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក Khaleda Zia និងសម្ព័ន្ធមិត្តតូចៗរាប់សិបផ្សេងទៀត បានអំពាវនាវឲ្យមានការតវ៉ា នៅទូទាំងប្រទេស ដើម្បីទាមទារឲ្យលោក ស្រីHasina ចុះចែងពីតំណែង ហើយការបោះឆ្នោតធ្វើឡើងនៅក្រោមរដ្ឋាភិបាលចាំផ្ទះអព្យាក្រិត។

