ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៖ ការរាប់សន្លឹកឆ្នោតក្នុងថ្ងៃបោះឆ្នោត បង្ហាញពីតម្លាភាព និងយុត្តិធម៌

2023/07/19 11:53:03 pm        503

ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានប្រាប់ដល់អ្នក​សង្កេតការណ៍​អន្តរជាតិថា ការរាប់សន្លឹកឆ្នោតក្នុងថ្ងៃបោះឆ្នោត គឺបង្ហាញពីតម្លាភាព និងយុត្តិធម៌នៃដំណើរបោះឆ្នោត។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បាន​អញ្ជើញ​ជួបសន្ទនាជាមួយគណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) ដែលដឹកនាំដោយ លោក ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា (DÉSIRÉ NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូត​នៃអគ្គលេខាធិការ​អង្គការអន្តរជាតិ នៃបណ្ដាប្រទេសនិយាយភាសាបារាំង (OIF) រួមជាមួយតំណាង​អង្គការអន្តរជាតិ​នៃ​ប្រទេសប្រើភាសា​បារាំងប្រចាំនៅអាស៊ីនិងប៉ាស៊ីហ្វីក, អ្នកជំនាញការបោះឆ្នោត និងជាមន្ត្រីទំនាក់ទំនងបេសកកម្ម និងបេសក​ជនទទួល​បន្ទុកកិច្ចការនយោបាយ និងប្រជាធិបតេយ្យនៃអង្គការអន្តរជាតិ OIF។

នាឱកាសនោះ ឯកឧត្តម អ៉ឹម ឈុនលឹម ថ្លែងថា ដំណើរវិវត្តនៃការបោះឆ្នោតនៅ​កម្ពុជាចាប់តាំងពីការបោះឆ្នោត​លើកទី១ ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់ ហើយដំណើរវិវត្តនេះកាន់តែប្រសើរឡើងបន្តិចម្ដងៗ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ បើធៀបនឹងការបោះឆ្នោតឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តម ថ្លែងទៀតថា​ ចំពោះការរាប់សន្លឹកឆ្នោតគឺធ្វើនៅនឹងការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោតតែម្ដង ក្រោមការឃ្លាំ​មើលពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងភ្នាក់ងារគណបក្សនយោបាយសង្កេតការណ៍បោះឆ្នោត ដែលនេះបង្ហាញពីតម្លាភាព និងភាពយុត្តិធម៌ នៃលទ្ធផលបោះឆ្នោត។

ឯកឧត្តម អ៉ឹម ឈុនលឹម បានថ្លែងបន្តថា ក្នុងដំណើរការឃោសនារកសំឡេងឆ្នោត១៨ថ្ងៃ កន្លងមកនេះ ពុំឃើញមាន​ករណីរំលោភច្បាប់ ឬភាពមិនប្រក្រតីគួរឱ្យកត់សម្គាល់ណាមួយកើតឡើងទេ ពោលគឺ ប្រជាពលរដ្ឋ និងអ្នកគាំទ្រ​គណបក្ស​នយោបាយទាំងអស់បានចូលរួមយ៉ាងសកម្ម ដែលនេះបង្ហាញឱ្យឃើញ​អំពីលំហសេរីភាពក្នុង​ប្រទេស​ប្រជាធិបតេយ្យ។

ឯកឧត្តម អ៉ឹម ឈុនលឹម បានផ្ដល់អនុសាសន៍ឱ្យ លោក ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា (DÉSIRÉ NYARUHI RIRA) និង​គណៈប្រតិភូអមដំណើរ បន្តសង្កេតការណ៍កិច្ចការបោះឆ្នោតនេះ រហូតដល់ថ្ងៃប្រកាសលទ្ធផលបណ្ដោះអាសន្ន ដើម្បីអាចធ្វើការវាយតម្លៃបានកាន់តែសុក្រិតអំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧​ខាងមុខនេះ។

ឯកឧត្តម អ៉ឹម ឈុនលឹម បានបញ្ជាក់ថា គណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតទាំងអស់អាចប្ដឹង​តវ៉ាពីលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតបាន ហើយនីតិវិធីប្ដឹងគឺមានរយៈពេល៧២ម៉ោង បន្ទាប់ពីប្រកាល​លទ្ធផលបណ្ដោះអាសន្ន ដោយគណបក្សនយោបាយមានជម្រើសពីរ គឺអាចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញផ្ទាល់តែម្ដង ឬក៏អាចប្ដឹងទៅ គ.ជ.ប ហើយបន្តមកក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណីមិនសុទ្ធចិត្តនឹងការសម្រេចរបស់ គ.ជ .ប។

លោក ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា (DÉSIRÉ NYARUHIRIRA) បានលើកឡើងអំពីគោលបំណងនៃជំនួប និងរយៈពេល​បំពេញបេសកកម្មនៅកម្ពុជាដែលមានរយៈពេល ០៩ ថ្ងៃ ចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូល​រួម​សង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm